សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរ ដែលចូលរួមថែរក្សាសមិទ្ធផលជាតិ និងចូលរួមថែរក្សាសន្តិភាព សម្រាប់ប្រទេសជាតិទាំងមូល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរ ដែលចូលរួមថែរក្សាសមិទ្ធផលជាតិ និងចូលរួមថែរក្សាសន្តិភាព សម្រាប់ប្រទេសជាតិទាំងមូល

12/08/2018
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ តាមរយៈទំព័រ Facebook របស់សម្ដេច បានថ្លែងនូវអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានចូលរួមថែរក្សាសមិទ្ធផលជាតិ និងចូលរួមថែរក្សាសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃសម្រាកចុងសប្តាហ៍ បានមកដល់ទៀតហើយ ហើយឱកាសនៃដំណើកំសាន្ត ក៏មានកាន់តែច្រើន សម្រាប់បងប្អូនជនរួមជាតិ។ កម្ពុជា យើងពេលនេះ គឺជាទិសដៅទេសចរណ៍ ដែលទាក់ទាញបំផុតទាំងទេសចរណ៍បរទេស និងទេសចរណ៍ក្នុងស្រុក»
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅពេលដែលបណ្តាញផ្លូវថ្នល់ និងស្ពានតូចធំ ត្រូវបានកសាងខ្វាត់ខ្វែង ទូទាំងប្រទេស គឺបានផ្តល់ឱកាសឲ្យពលរដ្ឋទៅកំសាន្ត នៅតំបន់រមណីយដ្ឋានជិតឆ្ងាយ កាន់តែងាយស្រួល និងមានសុវត្ថិភាព។
សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូនកូនក្មួយ ដែលបានចូលរួមថែរក្សាសមិទ្ធផលជាតិ និងចូលរួមថែរក្សាសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងមូល។ រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបន្តខិតខំកសាងសមិទ្ធផល ជាច្រើនថែមទៀត ដើម្បីកម្ពុជាទាំងមូលកាន់តែរីកលូតលាស់ជឿនលឿនទៅមុខ៕