Samsung Galaxy Note9 អាចកម្មង់បានហើយ នៅថ្ងៃនេះ ជាមួយនឹងកាដូជាច្រើនសន្ធឹកសន្ធាប់ ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Samsung Galaxy Note9 អាចកម្មង់បានហើយ នៅថ្ងៃនេះ ជាមួយនឹងកាដូជាច្រើនសន្ធឹកសន្ធាប់ !

11/08/2018
(ភ្នំពេញ)៖ ពេលវេលាដែលអតិថិជន ទន្ទឹងរង់ចាំបានមកដល់ហើយ! ក្រោយពីធ្វើការប្រកាសវត្តមានជាផ្លូវការ មិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះ ក្រុមហ៊ុន Samsung បានប្រកាសឲ្យទទួល ការកុម្មង់ទុកមុន(Pre-Order) នូវកំពូលស្មាតហ្វូនដ៏អស្ចារ្យសេរី N ចុងក្រោយនេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ជាមួយការផ្តល់ជូន នូវកាដូពិសេសជាច្រើនដូចជា៖

  • កាស Samsung U-FLEX មួយដ៏កាលីប ដែលមានតម្លៃ៥៩ដុល្លារ
  • លេខពិសេសរបស់ Smart ដែលមានតម្លៃ១២៩ដុល្លារ ជាមួយកញ្ចប់ស្មាតធំហ្មង ដែលប្រើប្រាស់ ឥតគិតថ្លៃសម្រាប់រយៈពេល៥២អាទិត្យ
  • ស្រោម LED ដ៏ស្រស់ស្អាតមួយ ដែលមានតម្លៃ៦៩ដុល្លារ
  • និងឆ្នាំងសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charger) មួយដ៏ទាន់សម័យ ដែលមានតម្លៃ៦៥ដុល្លារ។

លើសពីនេះទៅទៀត លោកអ្នកអាចរីករាយជាមួយការបង់រំលោះ ដោយគ្មានការប្រាក់សម្រាប់រយៈពេល៦ខែ (បង់មុន20%) ហើយសម្រាប់តម្លៃ នៅក្នុងពេល Pre-Order គឺ៩២៩ដុល្លារ ជាមួយជម្រើស៣ពណ៌ សម្រាប់ប្រទេសកម្ពុជាគឺ៖

  • ពណ៌ខ្មៅ
  • ពណ៌ខៀវ
  • និងពណ៌ទង់ដែង។

កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុន Samsung ដែលមានស្លាកសំគាល់ «PRE-ORDER HERE»​ ដែលចាប់ផ្តើមទទួលកម្ម៉ង់ ចាប់ពីថ្ងៃទី១១ ដល់២១ សីហានេះ ដោយស្តុកថែមជូន មានចំនួនកំណត់។

ដូច្នេះសូមប្រញាប់ឡើង! ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ និងទន្ទឹងរង់ចាំ Galaxy NOTE 9 ទាំងអស់ សូមប្រញាប់ស្វែងរក ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ណាមួយដែលមានស្លាកសំគាល់ «PRE-ORDER HERE» ដើម្បីកម្ម៉ង់ទិញឥឡូវនេះ! កុំឲ្យឱកាសដ៏ល្អនេះ រំលងផុតឲ្យសោះ!

តោះមកមើល ពីលក្ខណសម្បត្តិដ៏លេចធ្លោរបស់ Samsung Galaxy Note9 ដូចខាងក្រោម៖

* ភាពច្នៃប្រឌិតនៃរចនាបថ (Design Innovation)

Samsung Galaxy Note 9 មានទំហំអេក្រង់ 6.4 អ៊ីង ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោង ទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វា ត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុត នៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុស លើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។

* កាមេរ៉ាកម្រិតអាជីព (Camera)

Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 12 មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 មានសមត្ថភាពថតរូបបានកាន់តែស្អាត ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ។

សម្រាប់ មុខងារថតរូបពិសេសដូចជា Live Focus វាអាចឲ្យអ្នកធ្វើការគ្រប់គ្រងនូវជម្រៅរូបភាព ដែលអាចឲ្យយើងអាចកែសម្រួលរូបភាព ដែលជា Background ទៅព្រាល (Blur) នៅក្នុង Preview Mode បន្ទាប់ពីអ្នក បានថតរូប ហើយមួយគ្រាប់ទៀតគឺមានទំហំ 12 មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាពទប់លំនឹងបានកាន់តែប្រសើរជាងមុន។
កម្មវិធី និង លក្ខណៈពិសេសដែលភ្ជាប់ជាមួយ Galaxy Note 9(Galaxy of Features and Services)៖

* អាវក្រោះការពារធូលី និងទឹក៖ Galaxy Note 9 ភ្ជាប់ជាមួយប្រព័ន្ធការពារទឹក និងធូលីនៅលើ ទូរស័ព្ទ និងនៅលើប៊ិច S-Pen ដែលមានន័យថា យើងអាចប្រើប្រាស់ S-Pen សម្រាប់សរសេរទោះបីស្ថិតក្នុងស្ថានភាព ភ្លៀងធ្លាក់ក៏ដោយ។

* Note9 មានបំពាក់សេនសឺ៖ លើកាមេរ៉ាខាងមុខនិងមានប្រើប្រាស់ មុខងារដោះសោ Face Recognition ដែលធ្វើឲ្យស្មាតហ្វូននេះកាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ

* សមត្ថភាពគ្មានដែនកំណត់៖ ជាមួយ RAM 6GB មេម៉ូរីទំហំ128 GB ដែលអាចឲ្យអ្នកលេងហ្គេម និងធ្វើការងារច្រើនមុខ ក្នុងពេលតែមួយ និងអាចបន្ថែមមេម៉ូរីកាត micro SD បានរហូតដល់​512GB ដោយមិនបាច់បារម្មណ៍ ពីការឆាប់ពេញនោះទេ។

បន្ថែមពីនេះ Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Note មុនៗបន្តិច ដោយមានផ្ទុកថ្មទំហំដល់ ៤០០០mAh និងមានថាមពលរហូតដល់ ៤០០០mAh កាន់ថ្មបាន១ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន ២៣ ទៅ២៥ម៉ោង ដែលនេះជាប្រយោជន៍សំខាន់ ជួយឲ្យអ្នករីករាយបានយូរដោយគ្មានការរំខាន។
* ប៊ិក S-Pen កាន់តែទាក់ទាញ៖

កាន់តែពិសេសជាងនេះទៀតនោះ គឺប៊ិក S-Pen នៅលើ Galaxy Note9 មានលក្ខណៈវិវត្តន៍ជាងមុន ដែលអាចឲ្យអ្នកគូសវាសតាមចំណង់ដែលចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើងហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗនៅលើ Screen និង មុខងារបកប្រែភាសាអក្សរ នៅលើរូបភាពបានទៀតផង។

អ្វីដែលពិសេសជាងនេះ ទៅទៀតនោះគឺ S-Penនេះបំពាក់នៅ Bluetooth ដែលអាចឲ្យ S-Pen ជា Remote control សម្រាប់បញ្ជា Slide, ជាឧបករណ៍បញ្ជាសម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម។