សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផលបណ្តោះអាសន្ន បង្ហាញច្បាស់ថា កម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីអភិវឌ្ឍឱ្យរីកចម្រើនបន្តទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផលបណ្តោះអាសន្ន បង្ហាញច្បាស់ថា កម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីអភិវឌ្ឍឱ្យរីកចម្រើនបន្តទៀត

11/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញចំណាប់អារម្មណ៍ថា លទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគ.ជ.ប នៅពេលនេះ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីឱ្យខ្លួនមានពេលវេលាគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបន្តទៀត។

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានប្រកាស ចាប់ពីម៉ោង៧៖០០ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ដោយគ.ជ.ប ក្នុងនោះតួលេខចុងក្រោយបង្ហាញច្បាស់ថាចំនួនពលរដ្ឋ ៦,៩៥៦,៩០០ (៨៣.០២%) បានទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនពីគណបក្សនយោបាយដែលខ្លួនពេញចិត្តតាមបែបលទ្ធិឋិប្រជាធិបតេយ្យដោយសេរី យុត្តិធម៍ និងត្រឹមត្រូវ។ ទន្ទឹមនឹងនេះ គឺសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនបាននាំមុខយ៉ាងច្រើនលើសលប់បំផុត ដែលមានចំនួន ៤,៨៨៩,១១៣។ ការប្រកាសលទ្ធផលនៃចំនួនអាសនៈដែលគណបក្សនយោបាយទទួលបានគឺ គ.ជ.ប គ្រោងនឹងប្រកាសនៅថ្ងៃទី ១៥ សីហា ២០១៨ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សូមអរគុណបងប្អូននិងកូនក្មួយដែលមានជំនឿទុកចិត្តមកលើខ្ញុំ និងគណបក្សប្រជាជន។ ខ្ញុំពិតជាមិនអោយបងប្អូនខកបំណងឡើយ។ ច្បាស់ណាស់ គឺកម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន»

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកនេះផងដែរ៕