ប្រទេសរុស្ស៊ី​ប្រកាសពេលវេលា ដែលត្រូវបណ្តែត​នាវាបំបែក​ទឹកកក-នុយក្លេអ៊ែរ នៅសមុទ្រ​ទឹកកក​អាក់ទិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសរុស្ស៊ី​ប្រកាសពេលវេលា ដែលត្រូវបណ្តែត​នាវាបំបែក​ទឹកកក-នុយក្លេអ៊ែរ នៅសមុទ្រ​ទឹកកក​អាក់ទិក!

10/08/2018
(ម៉ូស្គូ)៖ នាវបំបែកទឹកកក​ដើរដោយថាមពលនុយក្លេអ៊ែរឈ្មោះ យូរ៉ាល់ (Ural) ត្រូវបានរុស្ស៊ី​ប្រកាសជាផ្លូវការ​ហើយថា នឹងត្រូវបណ្តែតចូលទៅកាន់សមុទ្រ​ទឹកកកអាក់ទិក នៅចុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ​ហើយ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
Ural គឺជានាវាបំបែកទឹកកកថ្មីសន្លាងមួយរបស់រុស្ស៊ី ដែលស្ថិតនៅក្នុងគំរោងលេខ ២២២២០ នឹងក្លាយជានាវាបំបែកទឹកកកធំជាងគេបំផុតលើលោក ដែលដោយថាមពល​នុយក្លេអ៊ែរ និងមានម៉ាស៊ីនរ៉េអាក់ទ័រ RITM-200 ដ៏មានអានុភាពចំនួនពីរគ្រឿងឯណោះ​ដើម្បីរុញល្បឿននាវាទៅមុខ។ នាវានេះមានតួនាទីល្បាត និងស្រាវជ្រាវ​នៅសមុទ្រទឹកកក​អាក់ទិក​នៃប៉ូលខាងជើងផែនដី ដោយវាមានសមត្ថភាពក្នុងបំបែកផ្ទាំង​ទឹកកកធំៗ​បាន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុនផលិតនាវារុស្ស៊ី​ចំនួនពីរគឺ រ៉ូសាត់ថមហ្វ្លូត (Rosatomflot) និង បាល់ទិក (Baltic Shipyard) បានចាប់ផ្តើមកសាងនាវាមួយ​ផងដែរដែលមានឈ្មោះថា អាកធីកា (Arktika) ដើម្បីដាក់ឲ្យដំណើរការនៅ​ពាក់កណ្តាល​ឆ្នាំ២០១៩ ដូចគ្នា​នឹងនាវា Ural ផងដែរ។ Ural នឹងត្រូវ​បណ្តែតទៅក្នុងសមុទ្រ​នៅឆ្នាំ២០១៩ និងចាប់ផ្តើមដំណើរការ​ជាផ្លូវការនៅឆ្នាំ២០២១៕