បុរសម្នាក់ទៅឆក់ត្រីក្នុងស្រែខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសម្នាក់ទៅឆក់ត្រីក្នុងស្រែខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់!!!

08/08/2018
កំពង់ចាម៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ចំងាយប្រមាណ៥០០ម៉ែត្រ កាលពីព្រឹកថ្ងៃទី៧ សីហា ២០១៨ វេលាម៉ោង៨និង០០នាទី។
ប្រភពពីកន្លែងកើតហេតុបានឲ្ដដឹងថា សាកសពឈ្មោះ ចែម រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ បានចេញទៅឆក់ត្រីកាលពីយប់ថ្ងៃទី៦-៨-២០១៨ នៅចំណុចកើតហេតុខាងលើហើយក៏ត្រូវឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងស្លាប់តែម្តង។
ឆ្លងតាមការពិនិត្យសាកសព ផ្នែកក្បាល ក ដងខ្លួន និងអវយវៈ ពុំមានស្នាមបែកឬបាកឆ្អឹងឡើយ។ ហើយនៅបាតដៃខាងស្តាំមានស្នាមខ្លោច១កន្លែងមានទំហំ៤ស.ម×២ស.ម។ការសន្និដ្ឋានរបស់សមត្ថកិច្ច ឈ្មោះ ចែម រិទ្ធ គឺពិតជាស្លាប់ ដោយសារឧបករណ៍ឆក់ត្រីរបស់ខ្លួនឯងពិតប្រាកដមែន។