ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចោទកូរ៉េខាងជើងថាមិនបានគោរពតាមកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចោទកូរ៉េខាងជើងថាមិនបានគោរពតាមកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរ

08/08/2018
(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានអះអាងនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងមិនបានចាត់ វិធានការចាំបាច់ណាមួយក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះទេ បើទោះជាមានកិច្ចព្រមព្រៀងរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែមិថុនាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News លោក Bolton បានបញ្ជាក់ដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កំពុងរៀបចំខ្លួនធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងជាថ្មីម្ដងទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីជួប ពិភាក្សាការងារជាមួយលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា ខណៈស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងមានភាពស្ងប់ស្ងាត់ របាយការណ៍មួយចំនួនត្រូវបានចេញផ្សាយជាបន្តបន្ទាប់ ថាកូរ៉េខាងជើង នៅតែបន្តលួចលាក់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់ខ្លួនដដែល។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាង បាន និយាយថាខ្លួនបានបង្ហាញពីចេតនាល្អរួចមកហើយ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ជាពិសេសគឺការប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ដែលនេះគឺបង្ហាញយ៉ាងច្បាស់ពីបំណងចង់ផ្សះផ្សាជាមួយសហរដ្ឋអាមេរិក៕