មេកន្ទុយលេខយួន-សៀមនៅតែបើកលក់យ៉ាងរលូននៅមុខផ្សារបឹងឈូក!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេកន្ទុយលេខយួន-សៀមនៅតែបើកលក់យ៉ាងរលូននៅមុខផ្សារបឹងឈូក!!!

07/08/2018
បាត់ដំបង៖ ផ្សារបឹងឈូកមិនត្រឹមតែលក់អាហារត្រី សាច់ឬសំលៀកបំពាក់ទំនើបៗនោះទេថែមទាំងមានលក់កន្ទុយលេខយួន-សៀមនៅផ្ទះមួយដែលគេនិយមហៅថា(72)លក់ឆ្នោត។ពិតជាគួរអោយអស់សំណើចមែនមេកន្ទុយលេខមួយនេះមិនខ្លាចញញើតសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធឡើយមុនបោះឆ្នោតក៍លេង ក្រោយបោះឆ្នោតក៍លេង។
តើភូមិឃុំមានសុវត្ថភាពនៅដល់ឋានណាហេតុអ្វីសមត្ថកិច្ចមើលមិនឃើញសោះអញ្ចឹង? ក្រុមការងារយើងខ្ញុំសូមបញ្ជាក់ថាទីតាំងមេកន្ទុយលេខដុះស្លែមួយនេះស្ថិតនៅខាងមុខផ្សារបឹងឈូកឈាងខាងជើងជាប់នឹងជាងមាស សមត្ថកិច្ចចាប់មិនបានសង្ស័យត្រូវថ្នាំសន្តំច្រើនទើបមើលមិនឃើញសោះ។

លោកផេង សិទ្ធី ចៅហ្វាយក្រុង បាត់ដំបង គួរសហការជាមួយសមត្ថកិច្ចចុះចាប់មេកន្ទុយលេខខាងលើនិងទីតាំងជាច្រើនស្ថិតក្នុងសង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង ដើម្បីបង្ហាញថ្វីដៃក្រោយការឆ្នោតត្រូវបានបញ្ចប់។