នាំនាងបង្អកស្រាឲ្យស្រវឹង រួចដឹកចូលផ្ទះសំណាក់រំលោភបូក រហូតនាងប៉ងសម្លាប់ខ្លួនទើបបែកការ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាំនាងបង្អកស្រាឲ្យស្រវឹង រួចដឹកចូលផ្ទះសំណាក់រំលោភបូក រហូតនាងប៉ងសម្លាប់ខ្លួនទើបបែកការ!!!

07/08/2018
ភ្នំពេញ៖ ករណីនេះបានកើតឡើងតាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ក្មេងរងគ្រោះម្នាក់​បាន​យក​ថ្នាំ​ងងុយដេក​ប្រហែល៥០គ្រាប់ ដើម្បី​លេប​សម្លាប់ខ្លួន ក៏ត្រូវ​ម្តា​យមក​ទាន់​សួរនាំ ទើប​ដឹង​រឿងហេតុ​ខាងលើ ក៏​នាំ​ជនរងគ្រោះ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ បង្អែក​រាជធានី​ភ្នំពេញ រួចមក​ដាក់ពាក្យ​បណ្តឹង​តែម្ដង ។
តាមដំណើររឿងហេតុ កាលពី​វេលា​ម៉ោង៧៖០០នាទីព្រលប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ និង​ជនសង្ស័យ២នាក់ បាននាំគ្នា​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ពេលនោះ​ជនរងគ្រោះ​ស្រវឹងស្រា​ពេក ក៏​ឲ្យ​ជនសង្ស័យ​ទាំង២នាក់ ជិះ​ម៉ូតូ​ជូនទៅ​ផ្ទះ។ ស្រាប់តែ​ជនសង្ស័យ​ឌុប​ជនរងគ្រោះ​ចូល​ផ្ទះសំណាក់ ដាលីន បន្ទប់​លេខ៦ រួច​ជនសង្ស័យ​ឈ្មោះ ប៊ូ សំណាង ចាប់រំលោភ​ជនរងគ្រោះ​បានសម្រេច រួច​ជនសង្ស័យ​ឈ្មោះ ទូច ឡុង​ឃុន ក៏​ចាប់​ជនរងគ្រោះ​ស្រាតខោ​បម្រុង​រំលោភ​ដែរ តែ​ជនរងគ្រោះ​រើ​បម្រាស់​ជនសង្ស័យ​ឈ្មោះ ទូច ឡុង​ឃុន​ក៏​លែង​វិញ ។
បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ ប៊ូ សំណាង ក៏​ចាប់រំលោភ​ជនរងគ្រោះ​ម្តងទៀត បានសម្រេច​ទៀត។ លុះដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ម៉ោង១៤៖០០នាទី ក្រុមគ្រួសារ​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ទាំង២នាក់ កំពុង​នៅ​ភូមិ​អូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។