យោងតាមក្រុមការងារ MobileFun បានចេញវីដេអូកាន់បង្ហាញគំរូតួខ្លួន iPhone ឆ្នាំ ២០១៨ ចំនួន ៣ ម៉ូឌែល ដោយជឿជាក់ថាជា iPhone XS, iPhone XS Plus និង iPhone ឆ្នាំ ២០១៨ ពោលគឺ iPhone 9 ជំនួសជាឈ្មោះ iPhone (2018) វិញ។
តាមលក្ខណៈសម្បត្តិម៉ាស៊ីនប្រភពទម្លាយថាពុំមាន iPhone បំពាក់កាមេរ៉ា ៣ គ្រាប់ដូចចចាមអារ៉ាមចុះផ្សាយនោះទេ ផ្ទុយទៅវិញរក្សាត្រឹមកាមេរ៉ាភ្លោះដដែល ស្របពេល iPhone (2018) បំពាក់អេក្រង់ ៦,១ អ៊ីញ LCD មានវិមាត្រខ្លួន ១៥០,៩ x ៧៥,៧ x ៨,៥ ម.ម ធៀបនឹង XS Plus អេក្រង់ធំឡើងដល់ ៦,៥ អ៊ីញ OLED វិមាត្រ ១៥៧,៥ x ៧៧,៤ x ៧,៩ ម.ម និង iPhone XS រក្សាតួខ្លួនប៉ុន iPhone X គ្រាន់មានការអាប់ដែតកម្លាំងម៉ាស៊ីនថ្មី។
ការបង្ហាញខ្លួនត្រូវបានគេរំពឹង Apple នឹងប្រកាសនាថ្ងៃទី ១២ កញ្ញា មុនបើកលក់ជាផ្លូវការនាចុងខែដដែលនោះ។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ techmoblog
