អារ៉ាប៊ីសាអូឌី ដេញ​ទូត​កាណាដា​ឲ្យ​ចាកចេញ​ក្នុង ២៤​ម៉ោង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អារ៉ាប៊ីសាអូឌី ដេញ​ទូត​កាណាដា​ឲ្យ​ចាកចេញ​ក្នុង ២៤​ម៉ោង

06/08/2018
ក្រសួង​ការបរទេស​អារ៉ាប៊ីសាអូឌីបាន​កោះហៅ​អគ្គ​រាជទូត​របស់​ខ្លួន​ពី​កាណាដា និង​បាន​បណ្ដេញ​មន្រ្តី​ទូតកាណាដា ឲ្យ​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន ក្នុង​រយៈពេល ២៤​ម៉ោង។ នេះ​បើ​តាម​ទីភ្នាក់ងារ​រដ្ឋ​អារ៉ាប៊ីសាអូឌី។
ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីទទួល​ស្វាគមន៍​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអូឌី កាលពី​ឆ្នាំ​២០១៧ 

ជាង​នេះ​ទៅ​ទៀត អារ៉ាប៊ីសាអូឌី​បាន​ផ្អាក​រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ថ្មី​ទាំង​អស់​ជាមួយ​កាណាដា។ សេចក្តី​សម្រេច​របស់​អារ៉ាប៊ីសាអូឌី​ដូច្នេះ គឺ​ក្រោយ​កាណាដា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហាញ​ការ​ព្រួយបារម្ភ​លើ​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌី។
ចំណែក​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អារ៉ាប៊ីសាអូឌីវិញ អារ៉ាប៊ីសាអូឌី​បាន​ចាត់ទុក​ជំហរ​របស់​កាណាដា​ថា ជា​ការ​លូកលាន់​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន ដែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​គ្រប់​ដណ្ដប់​លើ​ទំនាក់ទនង​រវាង​ប្រទេស​នានា៕




ប្រភព៖ RT