ប៉ុន្មានថ្ងៃក្រោយពីផ្ដួល Apple បានសម្រេច Huawei បានប្រកាសពីមហិច្ឆតាបន្ទាប់របស់ខ្លួនដោយចង់ឡើងពីលើ Samsung ឲ្យបាននៅត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៩។ នេះបើតាមការលើកឡើងរបស់លោក Richard Yu ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Huawei។
ផ្អែកតាមលោក Richard បានឲ្យដឹងថា Huawei ចង់កាន់កាប់ទីផ្សារស្មាតហ្វូនទូទាំងសកលឲ្យបានជាង ២០% ខណៈដែលនៅត្រីមាសទី ២ ឆ្នាំ ២០១៨ ក្រុមហ៊ុននេះមានទីផ្សារចំនួន ១៥%។ Samsung ឯណោះវិញបច្ចុប្បន្នកាន់កាប់ទីផ្សារស្មាតហ្វូនជាង ២០%។
គួរដឹងថាកាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Huawei ធ្លាប់បាននិយាយថានឹងយកឈ្នះ Apple ឲ្យបាននៅក្នុងរយៈពេល ២ ឆ្នាំទៀត ហើយអ្វីៗពិតជាសម្រេចដូចការរំពឹងទុកមែន៕
ប្រភព៖ Androidauthority
