ការលេចមុខជាផ្លូវការ OPPO F9 នៅប្រទេសឥណ្ឌា OPPO បានប្រើប្រយោគដ៏ខ្លីមួយថា « សាកថ្ម ៥ នាទី និយាយបាន ២ ម៉ោង »។
បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងលើទីផ្សារអាស៊ី តាមរយៈទូរសព្ទត្រកូល F មានដូចជា F5 និង F7 ក្រុមហ៊ុន OPPO បានចេញត្រកូល F មួយថ្មីទៀត ផ្ដល់មុខងារ និងបចេ្ចកវិទ្យាអស្ចារ្យដែលមិនធ្លាប់មានក្នុងត្រកូល F ពីមុនឡើយ។ ម៉ូដែលថ្មីនេះមានឈ្មោះថា OPPO F9។
គ្រាន់តែមុខងារសាកថ្មបានលឿននេះ មិនទាន់ចប់នៅឡើយទេ ក្រៅពីទំហំផ្ទុកទិន្នន័យបានដល់ 128 GB OPPO F9 បានបំពាក់កាមេរ៉ាភ្លោះនៅខ្នងក្រោយ កាមេរ៉ាមុខ 25MP HDR ។
មិនតែប៉ុណ្ណោះ F9 បង្ហាញរូបរាងស្នាមឆកអេក្រង់តូចជាងមុន មានមុខងារការពារទឹកស្តង់ដារ IP67 ពោលជាលើកទីមួយមិនធ្លាប់មានលើត្រកូល F កន្លងមក។
ថ្មីៗនេះ OPPO F9 ទើបតែប្រកាសលក់ជាផ្លូវការនៅឥណ្ឌា។ ជំហានបន្ទាប់នៅប្រទេសវៀតណាមថ្ងៃទី ១៥ ខែសីហា បន្ទាប់មកឥណ្ដូនេស៊ី និងម៉ាឡេស៊ី ក្នុងខែដដែលនេះ។
យ៉ាងណាក៏ដោយ តម្លៃ OPPO F9 មិនទាន់ចេញថ្ងៃប្រកាសលក់ និងតម្លៃទីផ្សារជាផ្លូវការនៅប្រទេសកម្ពុជានោះឡើយទេ។ រង់ចាំតាមដានទាំងអស់គ្នា តើម៉ូដែល F9 មួយនេះនឹងមានអ្វីប្លែកជាងនេះ សម្រាប់ការប្រកាសលក់ជាផ្លូវការនៅកម្ពុជា។ កុំភ្លេចតាមដានទាំងអស់គ្នាណា៎!
