សហរដ្ឋអាមេរិក ចោទប្រកាន់អ្នកវិទ្យាសាស្ត្រចិនពីរនាក់ពីបទលួចបច្ចេកវិទ្យាស្រូវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក ចោទប្រកាន់អ្នកវិទ្យាសាស្ត្រចិនពីរនាក់ពីបទលួចបច្ចេកវិទ្យាស្រូវ

04/08/2018
(វ៉ាស៊ីនតោន)៖ អ្នកសា្រវជ្រាវផ្នែកកសិកម្មចិនពីររូប ត្រូវបានអាជ្ញាធរអាមេរិកចោទប្រកាន់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ពីបទមានជាប់ ពាក់ព័ន្ធនឹងការព្យាយាមលួចបចេ្ចកវិទ្យាស្រូវរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ ក្នុងគោលបំណងយកទៅប្រើប្រាស់សម្រាប់ វិស័យវេជ្ជសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

ចៅក្រមម្នាក់បានចោទប្រកាន់ លោក Liu Xuejun មានអាយុ៤៩ឆ្នាំ និងលោក Sun Yue មានអាយុ៣៦ឆ្នាំ ពីបទសមគំនិតលួច អាថ៌កំបាំងពាណិជ្ជកម្ម និងបទសមគំនិតផ្ទេរទ្រព្យសម្បត្តិដែលត្រូវបានលួច។ ប៉ុន្តែ មេធាវីរបស់លោក Liu និងលោក Sun ព្រមទាំងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនទាន់ធ្វើការអត្ថាប្បាយណាមួយនៅឡើយទេ ខណៈការចោទប្រកាន់នេះធ្វើឡើង ចំពេលសហរដ្ឋអាមេរិក និងចិន កំពុងធ្វើសង្រ្គាមពាណិជ្ជកម្មតម្លើងពន្ធដាក់គ្នាទៅវិញទៅមក។
លោក Liu និងលោក Sun បានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីទស្សនកិច្ចរោងចក្រផលិត និងស្រាវជ្រាវលើពូជស្រូវ មួយចំនួននៅក្នុងរដ្ឋ Arkansas និងរដ្ឋ Kansas កាលពីជាង០៥ឆ្នាំមុន ហើយនៅពេលត្រឡប់ទៅកាន់ប្រទេសចិនវិញ អាជ្ញាធរ គយអាមេរិកស្រាប់តែរកឃើញពូជស្រូវជាច្រើននៅក្នុងវ៉ាលីអ្នកទំាងពីរទៅវិញ។ ពូជស្រូវទាំងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Ventria Bioscience និងជាពូជស្រូវម្យ៉ាងដែលគេអាចទាញយកប្រូតេអ៊ីនបាន ក៏ដូចជាអាចប្រើប្រាស់សម្រាប់វិស័យវេជ្ជសាស្រ្ត ផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាមេរិក ដំណើរទស្សនកិច្ចរបស់លោក Liu និងលោក Sun ត្រូវបានរៀបចំឡើងដោយអ្នកវិទ្យា សាស្ត្រកសិកម្មចិនពីរនាក់ផ្សេងទៀតឈ្មោះ Weiqiang Zhang និង Wengui Yan។ លោក Zhang និង លោក Yan ដែល កំពុងធ្វើការនៅសហរដ្ឋអាមេរិក ក៏ធ្លាប់ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសដាក់ពន្ធធនាគារពាក់ព័ន្ធនឹងករណីដូចគ្នានេះផងដែរ៕