ចំពោះមុខ​ប្រមុខការទូត​នៃប្រទេស​អាស៊ាន រដ្ឋមន្ត្រីការបរទេស​អាមេរិក​អំពាវនាវឲ្យ​បន្តការដាក់​សម្ពាធលើ​កូរ៉េខាងជើង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំពោះមុខ​ប្រមុខការទូត​នៃប្រទេស​អាស៊ាន រដ្ឋមន្ត្រីការបរទេស​អាមេរិក​អំពាវនាវឲ្យ​បន្តការដាក់​សម្ពាធលើ​កូរ៉េខាងជើង!

04/08/2018
​(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេស​​អាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអំពានាវឱ្យ​អន្តរជាតិបន្តរក្សា​ការដាក់សម្ពាធ និងទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង ដែលត្រូវបាន​គេរាយការណ៍ថា នៅតែបន្តលួចលាក់​ផលិតមីស៊ីល​អន្តរទ្វីប ICBM បើទោះជាស្ថានភាពលើឧបទ្វីប​កូរ៉េកំពុងមាន​ភាពធូរស្រាល​ក៏ដោយ។ នេះបើតាម​ទីភ្នាក់ងារសារព័ត៌មាន​បារំាង AFP នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។
លោក ប៉ុមប៉េអូ ថ្លែងបែបនេះ​នៅមុនពេលត្រូវចូលរួមប្រជុំ​ក្នុងវេទិកាសន្តិសុខ​ថ្នាក់តំបន់ ក្នុងប្រទេស​សិង្ហបុរី​នៅថ្ងៃសៅរ៍នេះ និងបន្ទាប់ពីលោកផ្ទាល់បានអះអាងថា លោកជឿជាក់ថា កូរ៉េខាងជើងមាន​ការប្ដេជ្ញាចិត្តរំសាយ​អាវុធនុយក្លេអ៊ែរ តាមការសន្យា នៅក្នុងជំនួប​កំពូលរវាង​លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ នៅសិង្ហបុរី​កាលពី​ខែមិថុនា។ ប៉ុន្តែ​មកទល់នឹង​ពេលនេះ កូរ៉េខាងជើង​នៅតែត្រូវបានប្រព័ន្ធ​ផ្សព្វផ្សាយលោក​ខាងលិច រាយការណ៍ថា នៅតែបន្តលួចលាក់​អភិវឌ្ឍមីស៊ីលឆ្លង​ទ្វីបដដែល។
គួរបញ្ជាក់ថា ជុំវិញសំណុំរឿងកូរ៉េខាងជើង​នេះដែរ កាលពីថ្ងៃសុក្រ​សហរដ្ឋអាមេរិក​បាន​សម្រេចដាក់ទណ្ឌកម្ម​ទៅលើធនាគារ​មួយរបស់​រុស្ស៊ី រួមទាំង​បុគ្គលម្នាក់ និងក្រុមហ៊ុន​ចំនួនពីរដែលបាន​លួចធ្វើជាទីកន្លែងដោះ​ដូរហិរញ្ញវត្ថុ​​ ដល់​កូរ៉េខាងជើង​៕