លោក គីម ជុងអ៊ុន ផ្ញើលិខិតមួយច្បាប់​ជូនលោក ដូណាល់ ត្រាំ ដោយបាន​បញ្ជាក់ពីការប្តេជ្ញា​ចិត្ត លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក គីម ជុងអ៊ុន ផ្ញើលិខិតមួយច្បាប់​ជូនលោក ដូណាល់ ត្រាំ ដោយបាន​បញ្ជាក់ពីការប្តេជ្ញា​ចិត្ត លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ...

03/08/2018
(វ៉ាស៊ីនតោន)៖ សេតវិមានទីក្រុងវ៉ាស៊ីនតោន​បានប្រកាសថា ប្រមុខដឹកនាំ​កំពូលផុត​លេខ​របស់កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់​មកជូន​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងកិច្ចពិភាក្សាកំពូលរវាង​មេដឹកនាំ​ទាំងពីរ ដែលទើបតែ​បានបញ្ចប់ទៅកាលពីប៉ុន្មាន​ខែមុននេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ Reuters នាយប់​ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យ​សេតវិមាន Sarah Sanders បានបញ្ជាក់ថា នៅក្នុងលិខិត​របស់លោក គីម ជុងអ៊ុន នោះគឺបានបញ្ជាក់​សាជាថ្មីឡើងវិញ អំពីការប្តេជ្ញាចិត្ត​ទាំងឡាយរបស់​​កូរ៉េខាងជើង នៅក្នុងការលុបបំបាត់​អាវុធនុយក្លេអ៊ែរ ចេញពីតំបន់​ឧបទ្វីបកូរ៉េ។ បន្ទាប់ពីការ​ប្រកាស​ដោយ​សេតវិមាន លោក ដូណាល់ ត្រាំ ក៏បានសរសេរ​បង្ហោះនៅក្នុង Twitter របស់លោក​ផងដែរថា លោកបានទទួល​លិខិតមួយច្បាប់ ផ្ញើពីមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា ការផ្ញើលិខិតមក​កាន់លោក ដូណាល់ ត្រាំ ពេលនេះបាន​កើតមានឡើង​តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីក្រុមស៊ើបការណ៍​សម្ងាត់ តាមរយៈផ្កាយរណប​របស់​អាមេរិក បានទម្លាយ​ព័ត៌មានថា សកម្មភាពមិន​ប្រក្រតីមួយបាន​កើតមានឡើងក្នុងទឹកដី​​កូរ៉េខាងជើង ដែលអាច​ជាសញ្ញាថា កូរ៉េខាងជើងកំពុងតែ​ផលិតគ្រាប់មីស៊ីល​ផ្លោង ICBM ឡើងវិញ៕