ក្តៅគគុក! សហរដ្ឋអាមេរិក​ «គំរាមបន្ថែមពន្ធ​ធ្ងន់ធ្ងរជាងមុន ទៅលើមហាយក្សចិន» រហូតដល់​ចិន​ព្រមធ្វើតាមអ្វី​​ដែលអាមេរិក​​ចង់បាន​... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! សហរដ្ឋអាមេរិក​ «គំរាមបន្ថែមពន្ធ​ធ្ងន់ធ្ងរជាងមុន ទៅលើមហាយក្សចិន» រហូតដល់​ចិន​ព្រមធ្វើតាមអ្វី​​ដែលអាមេរិក​​ចង់បាន​...

02/08/2018
(វ៉ាស៊ីនតោន)៖ ​មន្រ្តី​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីតោន​បានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងបង្កើន​​អត្រាយកពន្ធ ចំពោះទំនិញ​នាំចូល​ពីចិន​​បន្ថែមទៀត ពីលើគំរោង​បន្ថែមពន្ធស្រាប់ក្នុងទំហំប្រមាណ​២០០ពាន់លានដុល្លារ ដែលខ្លួនបានគ្រោង​ទុករួចជាស្រេច ខណៈសហរដ្ឋ​អាមេរិកកំពុង​បន្តការដាក់សម្ពាធ​ទីក្រុង​ប៉េកាំង ឲ្យ​ធ្វើ​ការ​ផ្លាស់ប្តូរ​​​របៀប​ធ្វើពាណិជ្ជកម្ម។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
បើតាម​លោក រ៉ូប៊ឺត ឡៃធីសឺ (Robert Lighthizer) ដែលជាអ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​​​បង្គាប់​ឲ្យ​ USTR គិតគូរ​បង្កើន​​អត្រានៃគម្រោងដំឡើងពន្ធ​ខាងលើ ​ពី​១០ភាគរយ ទៅដល់​ ២៥ភាគរយ។ លោក Lighthizer បាន​​​បន្តថា​ ​ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាង​ច្បាស់ចំពោះការ​ផ្លាស់ប្តូរ ដែល​ចិនគួរតែធ្វើការអនុវត្តន៍ ប៉ុន្តែគួរឲ្យ​សោកស្តាយ​ដោយជំនួសឲ្យការ​កែប្រែ​​អាកប្បកិរិយា​​គ្រោះថ្នាក់​របស់ខ្លួន ទីក្រុងប៉េកាំង បែរជាបានធ្វើ​ការសងសឹកដោយ​ខុសច្បាប់​មកលើ បុគ្គលិក កសិករ និង​អាជីវ​កររបស់អាមេរិក​ទៅវិញ។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង​កំពុងជាប់គាំងនៅក្នុង​សមរភូមិ​ពាណិជ្ជកម្ម ជុំវិញការចោទប្រកាន់​របស់សហរដ្ឋអាមេរិក ដែលថា​​វិស័យនាំ​ចេញរបស់ចិន ទទួលបានអត្ថប្រយោជន៍​​យ៉ាងច្រើនលើសលុប ទៅដល់សេដ្ឋកិច្ចមហាយក្សសេដ្ឋកិច្ច​ទីពីរ នៅលើពិភពលោកនេះ ដែលបានមកពីគោលការណ៍​គ្មានតម្លាភាព និងការលួច​យកបច្ចេកវិទ្យា​ពី​អាមេរិក។ ទោះបីជាបែបនេះក្តី ប្រទេសចិនធ្លាប់​បានអះអាង​ជាច្រើន​ដងថា ទង្វើរបស់​អាមេរិក គឺនឹងបំផ្លាញផលប្រយោជន៍នៃប្រជាជន​ទាំងសង​ខាង ហើយប្រទេស​ចិនស្វាគមន៍​ការអង្គុយចុះ ដោះស្រាយ​បញ្ហាគ្នាជាលក្ខណៈ​ទេ្វភាគី៕