ឥណ្ឌា ប្រកាសពីជោគជ័យនៃការធ្វើតេស្តមីស៊ីលកម្ទេចរថក្រោះ និងគ្រាប់បែកទំនើបៗ ដែលជាស្នាដៃអភិវឌ្ឍន៍របស់ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឥណ្ឌា ប្រកាសពីជោគជ័យនៃការធ្វើតេស្តមីស៊ីលកម្ទេចរថក្រោះ និងគ្រាប់បែកទំនើបៗ ដែលជាស្នាដៃអភិវឌ្ឍន៍របស់ខ្លួន

20/08/2018
(ញូដេលី)៖ យោធាឥណ្ឌា បានប្រកាសពីជោគជ័យនៃការធ្វើតេស្តមីស៊ីលកម្ទេចរថក្រោះ និងគ្រាប់បែកទំនើបប្រភេទ SAAW ​នៅឯ​រដ្ឋ​ Rajasthan ភាគខាងលិច​ប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិឥណ្ឌា មីស៊ីលប្រដេញកម្ទេចរថក្រោះ HELINA ត្រូវបានធ្វើតេស្តដោយជោគជ័យទាំង​ទៅ​​លើការហោះហើរ និងការកម្ទេចគោលដៅ ដោយមីស៊ីលនេះ ជាប្រភេទមីស៊ីលបាញ់ចេញពីឧទ្ធម្ភាគចក្រ។ ទន្ទឹមនឹងនេះ ការធ្វើតេស្ត​មួយទៀតនៃគ្រាប់បែក​ឆ្លាតវៃប្រភេទ SAAW ក៏ទទួលបានជោគជ័យដូចគ្នាផងដែរ។ អាវុធទំនើបៗទាំងពីរនេះសុទ្ធតែបានត្រូវអភិវឌ្ឍន៍​​​ដោយក្រុមអ្នកជំនាញឥណ្ឌាផ្ទាល់​។​

គួរជម្រាបថា ក្នុងឱកាសនៃការធ្វើតេស្តសព្វាវុធនេះ រដ្ឋមន្រ្តីការពារឥណ្ឌាលោកស្រី Nirmala Sitharaman ក៏បានសម្តែងការសាទរ​ សម្រាប់កិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពការពារជាតិនេះផងដែរ៕​