អបអរសាទរ! បារាំង លើកពាន World Cup 2018 ក្រោយបំបាក់ក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អបអរសាទរ! បារាំង លើកពាន World Cup 2018 ក្រោយបំបាក់ក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

16/07/2018
(ម៉ូស្គូ)៖ ទីបំផុតទៅបន្ទាប់ពីតស៊ូលើសង្វៀនវាលស្មៅអស់រយៈពេលមួយខែក្រុមមាន់គកបារាំង បានក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងនៅតំបន់អឺរ៉ុបដូចគ្នា ក្រូអាត ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រដែលទើបបញ្ចប់មុននេះបន្តិចនៅក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។
បារាំង បានបើកការនាំមុខ១គ្រាប់មុន នៅនាទីទី១៨ ពីការធ្វេសប្រហែសចូលទីខ្លួនឯង (Own goal) របស់កីឡាករ Mario Mandzukic មុនពេលមិត្តរួមក្រុម Ivan Perisic រកគ្រាប់តាមស្មើវិញនៅ ១០នាទីបន្ទាប់ តែត្រូវបានកីឡាករខ្សែប្រយុទ្ធ Antoine Griezmann រកគ្រាប់នាំមុខ ២-១ នៅនាទីទី៣៨ ដោយការទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ។ មុនបញ្ចប់វគ្គទី១ រយៈពេល ៤៥នាទី ជាមួយ Paul Pogba ធ្វើបានសម្រេចគ្រាប់ទី៣ នៅនាទីទី៥៩ និងគ្រាប់ទី៤ ដោយ Kylian Mbappe នៅនាទីទី៦៥ និងគ្រាប់ទី២ របស់ក្រូអាតកើតឡើងនៅនាទីទី៦៩ ដោយកីឡាករ Mario Mandzukic។
នេះជាការលើកពាន World Cup លើកទី២ សម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោយរង់ចាំអស់រយៈពេល ២០ឆ្នាំមកហើយ បន្ទាប់ពីការលើកពានលើកដំបូងក្នុងទឹកដីរបស់ខ្លួននៅឆ្នាំ១៩៩៨ ពីការបង្ហាញខ្លួនបាន ១៤ដងក្នុងយុទ្ធនាការមានរយៈពេល ៤ឆ្នាំម្តងនេះ។ ការឈ្នះរបស់បារាំងពេលនេះ ជាការផ្តល់ភាពឈឺចាប់ដល់ក្រូអាតមិនដែលឈ្នះពាននេះឡើយ ក្រោយបង្ហាញខ្លួនបាន ៥ដង តែធ្លាប់ជាប់លេខ៣ ម្តងដែរកាល World Cup 1998។

សូមបញ្ជាក់ផងដែរថា បារាំងជាក្រុមតែមួយគត់ដែលលេងមិនចាញ់ក្នុងចំណោម ៧ប្រកួត ឈ្នះ ៦ដង និងស្មើ ១ដង ដោយមិនដែលលេងលើស ៩០នាទីឡើយ ក្នុងនាមជាក្រុមលេខ១ ចេញពីពូល C ខណៈក្រូអាតជាក្រុមលេខ១ ចេញពីពូល D។

បារាំង ឈ្នះជើងឯក ដោយទទួលបានពាន FIFA World Cup 2018 មួយ មេដាយមាស ៤៥គ្រឿង និងរង្វាន់អមដោយទឹកប្រាក់ចំនួន ៣៨លានដុល្លារ ខណៈជើងរងក្រូអាត ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងទឹកប្រាក់ ២៨លានដុល្លារ និងលេខ៣ ប៊ែលហ្ស៊ិក ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង ជាមួយទឹកប្រាក់ ២៤លានដុល្លារ និងលេខ៤ អង់គ្លេស ទទួលបាន ២២លានដុល្លារ៕