ក្លឹប​អ៊ីតាលី Roma ប្រតិកម្ម​យ៉ាង​ណា ក្រោយ​ឮ​ដំណឹង Ronaldo ចូល​រួម​ជាមួយ​ Juventus - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្លឹប​អ៊ីតាលី Roma ប្រតិកម្ម​យ៉ាង​ណា ក្រោយ​ឮ​ដំណឹង Ronaldo ចូល​រួម​ជាមួយ​ Juventus

11/07/2018
ក្លឹប Roma បាន​បង្ហោះ​រូប​ថត​ ៤ សន្លឹក​អំពី​ អតីត​ខ្សែ​ប្រយុទ្ធ Francesco Totti និង Lionel Messi ក្រោយ​ Real Madrid បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា Crisitiano Ronaldo “យល់​ព្រម" ចូល​រួម​ជាមួយ Juventus។
ក្នុង​បណ្ដាញ​សង្គម Twitter ទំព័រ​ផ្លូវ​ការ Twitter របស់​ក្លឹប Roma បាន​ធ្វើ​ការ​បង្ហោះ​រូប​ថត​ ៤ សន្លឹក​អំពី​វីរ​បុរស​ក្លឹប Totti និង ខ្សែ​ប្រយុទ្ធ Barcelona កីឡាករ Lionel Messi កាល​ពី​ប្រកួត​កន្លង​ទៅ។ នៅ​ពី​លើ​រូប​ថត​ទាំង​នោះ ក្លឹប​បាន​សរសេរ​ថា៖ "ស្ដេច​ក្នុង​ក្រុង​រ៉ូម និង​កីឡាករ​ល្អ​បំផុត (GOAT – Greatest Of All Time)”។

ក្លឹប​អ៊ីតាលី​មិន​បក​ស្រាយ​បន្ត​ទេ ប៉ុន្តែ​ទំនង​សំដៅ Totti គឺ​ជា ស្ដេច​ក្នុង​ក្រុង​រ៉ូម ឯ Messi គឺ​ជា​កីឡាករ​ល្អ​បំផុត ព្រោះ​ ៤ សន្លឹក​ដែល​ក្លឹប​បាន​បង្ហោះ មាន​តែ​រូប​កីឡាករ​ទាំង​ពីរ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​បង្ហោះ​របស់​ក្លឹប Roma នេះ ធ្វើ​ឡើង​ ៤ នាទី​ក្រោយ Real Madrid ប្រកាស​ជា​ផ្លូវ​ការ​ Ronaldo យល់​ព្រម​ចូល​រួម​ជាមួយ Juventus។
សេចក្ដីជូនព័ត៌មានរបស់ Real Madrid បញ្ជាក់ថា Ronaldo នឹងចាកចេញពីក្លឹប
តាំង​ពី​ឆ្នាំ ២០១១ មក មិន​មាន​ក្លឹប​ណា​ឈ្នះ​ពាន Serie A ក្រៅ​ពី​ Juventus នោះ​ទេ៕


ប្រភព៖ ASRoma