ពេលនេះយោធា​រុស្ស៊ី «ធ្វើទំនើបកម្មសព្វាវុធ​បាន៦០ភាគរយ​ហើយ» និងព្យាយាម​សម្រេច​តាមគោលដៅ ឲ្យបាននៅឆ្នាំ២០២១! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពេលនេះយោធា​រុស្ស៊ី «ធ្វើទំនើបកម្មសព្វាវុធ​បាន៦០ភាគរយ​ហើយ» និងព្យាយាម​សម្រេច​តាមគោលដៅ ឲ្យបាននៅឆ្នាំ២០២១!

29/06/2018
(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាស​ឲ្យដឹងថា ការធ្វើទំនើបកម្ម​លើសព្វាវុធ​របស់​កងទ័ពរុស្ស៊ី នឹងសម្រេច​បានគោល​ដៅ​ដែលកំណត់ទុក នៅឆ្នាំ២០២១ គឺរហូត​ដល់ទៅ ៧០ភាគរយ នៃចំនួនសព្វាវុធ​សរុបទាំងអស់។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
បើតាម​លោក វ៉្លាឌីមៀ ពូទីន ការធ្វើទំនើបកម្មដោយការបំពាក់សព្វាវុធទំនើបៗ និងថ្មីៗនៅក្នុងជួរកងកម្លាំង​ប្រដាប់អាវុធរបស់​ប្រទេស​រុស្ស៊ី នាពេលនេះ​​គឺសម្រេចបាន ៦០ភាគរយ ហើយបុរសខ្លាំងរុស្ស៊ីរូបនេះបានរំពឹងថា មហាយក្សយោធា​លេខ ២ លើលោក​មួយនេះ នឹងសម្រេចដូចគោល​ដៅ​កំណត់​ទុកឲ្យបាន ៧០ភាគរយ នៅ​ឆ្នាំ២០២១។
បន្ថែមពីខាង​លើនេះ​ទៀត លោក ពូទីន បានឲ្យដឹងថា ចំនួននៃ​បរិក្ខាយោធា និងសព្វាវុធ​ទំនើបៗ​នៅក្នុងជួរកងទ័ព​រុស្ស៊ី នាពេលនេះ​គឺជិត ៦០ភាគរយ ខណៈកាលពី ០៦ឆ្នាំមុន គឺរុស្ស៊ីមានសព្វាវុធថ្មីៗ និងទំនើបៗមិនដល់ ១៦ភាគរយនោះឡើយ នៅក្នុងជួរកងទ័ពរបស់ខ្លួន ដែលប្រការនេះបានបង្ហាញថា ក្នុងរយៈពេលតែ ០៦ឆ្នាំ កងទ័ពរុស្ស៊ីមានការអភិវឌ្ឍ​ផ្នែកសព្វាវុធ ខ្លាំងក្លា​បំផុត។
គួរជម្រាបថា អំឡុងពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ រុស្ស៊ីបាននិងកំពុងធ្វើទំនើបកម្ម​យ៉ាងសកម្ម ទៅលើបរិក្ខាយោធា និងសព្វាវុធ​របស់ខ្លួន។ បើ​តាមគម្រោង​វិស័យយោធា​សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៧ របស់រុស្ស៊ី ទីក្រុងម៉ូស្គូគ្រោង​នឹងចំណាយលុយ ៣១៨ពាន់លានដុល្លារ ដើម្បី​កែលម្អ​​បរិក្ខា​ក៏ដូចជាសព្វាវុធ​យោធា៕