សហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយសារ​តែការហ៊ានរិះគន់នយោបាយ លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយសារ​តែការហ៊ានរិះគន់នយោបាយ លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍!

20/06/2018
(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ (UN)​ លោកស្រី នីកគី ហាឡេយ (Nikki Haley) បានប្រកាស​ពីការដក​សហរដ្ឋអាមេរិក ចេញពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស UN ដោយសារតែ​ការលម្អៀង​របស់ស្ថាប័នមួយនេះ​ ប្រឆាំងនឹងអ៊ីស្រាអែល។​ ប៉ុន្តែ ការប្រកាស​នេះធ្វើ​ឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្ដម​ស្នងការទទួល​បន្ទុកសិទ្ធិមនុស្ស UN ចេញមុខថ្កោលទោល​ចំពោះគោលនយោបាយ​គ្មានត្រា
ប្រណី​លើជនអន្តោប្រវេសន៍​មកពីមិចស៊ីកូ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មាន NBC News នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។​

ការប្រកាស​ដក​សហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ដែលមាន​សមាជិកចំនួន ៤៧ ត្រូវបាន​លោកស្រី Nikki Haley ព្រមានជា​ច្រើនដងរួច​មកហើយ ដោយ​លោកស្រី​បញ្ជាក់ថា ស្ថាប័នមួយនេះ​មានភាព​លម្អៀង ពុតត្បត់ និងបម្រើតែផល​ប្រយោជន៍​ខ្លួនឯង។
លោកស្រី Haley បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «អស់រយៈពេល​ជាយូរណាស់​មកហើយ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN បានធ្វើ ជាអ្នក​ការពារអ្នករំលោភ​សិទ្ធិមនុស្ស និងមានភាព​លម្អៀងផ្នែក​នយោបាយ... ដូច្នេះស្ថាប័នមួយនេះ ចាំបាច់ត្រូវតែធ្វើកំណែទម្រង់ ដើម្បីធានាឱ្យសហរដ្ឋអាមេរិក បន្តស្ថិតនៅជាសមាជិកនៃស្ថាប័នមួយនេះ បើពុំដូច្នោះទេ សហរដ្ឋអាមេរិក​នឹងប្រកាស​ដកខ្លួនចេញពី ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN​ ជា​ផ្លូវការ»
គួរបញ្ជាក់ថា ការប្រកាស​របស់​លោកស្រី Nikki Haley ធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្ដម​ស្នងការទទួល​បន្ទុក​សិទ្ធិមនុស្ស UN លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) បានចេញ​មុខថ្កោលទោល ចំពោះគោលនយោបាយ​គ្មានត្រាប្រណី​ លើជនអន្តោប្រវេសន៍ មកពីមិចស៊ីកូ​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបាន​បំបែកបំបាក់​កុមារជាង ២,០០០នាក់ ចេញពី​ឪពុកម្ដាយ របស់ពួកគេ​ដែលត្រូវបានអាជ្ញាធរ​អាមេរិក​ចាប់ឃុំខ្លួន។ ប៉ុន្តែយ៉ាង​ណា​ក៏ដោយ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអរគុណ​សហរដ្ឋអាមេរិក​យ៉ាងខ្លាំង ចំពោះការ​ប្រកាសដក​ខ្លួន​នេះ៕