ទាត់​៣​គ្រាប់​ម្នាក់​ឯង Ronaldo ធ្វើ​បាន​កំណត់ត្រា​​ពិសេស​១​នៅ World Cup - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទាត់​៣​គ្រាប់​ម្នាក់​ឯង Ronaldo ធ្វើ​បាន​កំណត់ត្រា​​ពិសេស​១​នៅ World Cup

16/06/2018
Christiano Ronaldo បាន​ក្លាយ​ជា​វីរបុរស​ទាត់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​ជួយ ព័រទុយហ្គាល់​តាម​ស្មើ​អេស្ប៉ាញ ៣ទល់​នឹង​ ៣​កាល​ពី​យប់​មិញ ក្នុង​ព្រឹត្តិការណ៍ World Cup។
តាម​រយៈ​ការ​ប្រឹងប្រែង​ជួយ​ក្រុម​បាន​ច្រើន​បែប​កីឡាករ​ឆ្នើម​របស់​ Real Madrid ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​ "Man of the match” សម្រាប់​ការ​ប្រកួត​ខាង​លើ។ អ្វី​ដែល​ជា​រឿង​ពិសេស​មែនទែន​នោះ Christiano បាន​​បំបែក​កំណត់ត្រា​ក្លាយ​ជា​កីឡាករ​វ័យ​ចាស់​ជាង​គេ​ដែល​​រក​ Hat-Trick បាន​ក្នុង​ប្រវត្តិសាស្ត្រ​ World Cup ក្នុង​វ័យ​៣៣​ឆ្នាំ​និង​១៣០​ថ្ងៃ។

កំណត់ត្រា​ចាស់​គ្រង​ដោយ​កីឡាករ​របស់​ហូឡង់ Rob Rensenbrink ក្នុង​ខែ​ មិថុនា ឆ្នាំ ១៩៧៨ កាល​នោះ​លោក​មាន​វ័យ​៣០​ឆ្នាំ​និង​៣៣៥​ថ្ងៃ។
ក្រៅ​ពី​រឿង​បំបែក​កំណត់ត្រា​នេះ Ronaldo ក៏​នៅ​ធ្វើ​បាន​រឿង​ពិសេស​២​ទៀត​សម្រាប់​ខ្លួន​ឯង​ផង​ដែរ ក្នុង​នោះ​មាន៖


  • នេះ​គឺជា Hat-Trick លើក​ទី​៥១​របស់​គេ​ទាំង​នៅ​ក្នុង​ក្លឹប​និង​ជម្រើស​ជាតិ ខណៈ​នេះ​ក៏​ជា​ Hat-Trick លើក​ទី​៥១ ក្នុង​ប្រវត្តិសាស្រ្ដ World Cup ផង​ដែរ
  • គ្រាប់​ទី​៣​របស់​គេ គឺ​ជា​គ្រាប់​ Free-Kick ដំបូ​ង​ដែល​គេ​ធ្វើ​បាន​​ឲ្យ​ព័រទុយហ្គាល់​នៅ Wordl Cup៕ ​​



ប្រភព៖ BBC