លោក ដូណាល់ ត្រាំ សម្រេចអនុញ្ញាតគម្រោងដំឡើងពន្ធលើទំនិញនាំចូលទំហំ៥០ពាន់លានដុល្លារពីចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ សម្រេចអនុញ្ញាតគម្រោងដំឡើងពន្ធលើទំនិញនាំចូលទំហំ៥០ពាន់លានដុល្លារពីចិន

15/06/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​ត្រូវគេរាយការណ៍ថា បានផ្តល់ការអនុញ្ញាតដល់គម្រោង​ដំឡើង​ពន្ធ​លើ​ផលិត​ផល​នាំ​ចូល​របស់​ចិន​​គិត​​ជា​​ទំហំទឹកប្រាក់ប្រហែល៥០ពាន់លានដុល្លារ ខណៈទង្វើនេះកាន់តែបង្កឲ្យមានការប្រឈមមុខការដាក់លើ​វិស័យ​​ពាណិជ្ជកម្ម​ថែមទៀត រហូតអាចនឹងបណ្តាលឲ្យមានចំណាត់ការតបតភ្លាមៗពីទីក្រុងប៉េកាំង។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​​ផ្សាយ​ចេញ​ពី​សារ​ព័ត៌​មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែ​មិថុនា ឆ្នាំ២០១៨។
បើតាម​​មន្រ្តីអាមេរិក០៥រូប ដែលបានដឹងលឺពីបញ្ហានេះ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំបញ្ចេញបញ្ជីដែល​បានឆ្លងកាត់ការ​កែ​សម្រួល​​ថ្មី ស្តីពីផលិតផលនាំចូលរបស់ចិន ដែលនឹងទទួលរងការដំឡើងពន្ធធ្ងន់ធ្ងរ ដោយវាមានការផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើ បច្ចេកវិទ្យា​នានា ដែលចិនមានបំណងចង់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអ្នកឈានមុខក្នុងវិស័យទាំងនោះ។ ដោយឡែក កាលពីខែមេសាកន្លងទៅ អាមេរិក​ បានបញ្ចេញបញ្ជីដើមមុនដំបូង ដែលមានគោលដៅទៅលើផលិតផលនាំចូលប្រមាណ១,៣០០មុខរបស់ចិន ដែលគិតជាតម្លៃ​ស្មើ​៥០ពាន់។
បើតាមប្រភពដដែល សហរដ្ឋអាមេរិក ត្រូវគេរំពឹងថានឹងបញ្ចេញបញ្ជីដំឡើងពន្ធលើផលិតផលចិន ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរួច នៅថ្ងៃ​សុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ហើយបន្ទាប់មកវានឹងត្រូវអនុវត្តន៍ភ្លាមៗ ទោះបីជាពុំមានកាលបរិច្ឆេទកំណត់ច្បាស់ក៏ដោយ។ ​
គួរជម្រាបថា ទាក់ទិននឹងបញ្ហានេះ ចិនក៏ធ្លាប់បានព្រមានថានឹងចាត់វិធានការតបតមកវិញផងដែរ ដោយកាលពីខែមេសាកន្លងទៅ ខ្លួនបាន​អះអាងថានឹងដំឡើងពន្ធ២៥ភាគរយទៅលើផលិតផលនាំចូលពីអាមេរិកចំនួន១០៦មុខ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់រដ្ឋាភិបាល​លោក ត្រាំ។ ​ម៉្យាងវិញទៀត ក្នុងខែនេះ ទីក្រុងប៉េកាំង បានបញ្ជាក់ថា កិច្ចប្រឹងប្រែងនិងប្តេជ្ញាទាំងប៉ុន្មាន ដែលត្រូវបានធ្វើ​ឡើង​ក្នុង​កិច្ច​ចរចា ជាមួយ​​សហរដ្ឋអាមេរិក​​នាពេលកន្លងមកនេះ នឹងត្រូវបោះបង់ចោលវិញ ប្រសិនបើការគំរាមកំហែងដំឡើងពន្ធ ត្រូវបានអនុវត្តន៍មែននោះ៕