ប្រធានាធិបតី ដូណាល់ ត្រាំ ក្តៅស្លឹកត្រចៀកជាខ្លាំង ដោយសារមូលនិធិសប្បុរសធម៌របស់ខ្លួន ត្រូវគេដាក់ពាក្យប្តឹង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតី ដូណាល់ ត្រាំ ក្តៅស្លឹកត្រចៀកជាខ្លាំង ដោយសារមូលនិធិសប្បុរសធម៌របស់ខ្លួន ត្រូវគេដាក់ពាក្យប្តឹង

15/06/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមូលនិធិសប្បុរសធម៌របស់លោក គឺ Trump Foundation ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តផ្ទុយពីច្បាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹកថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។
អគ្គរដ្ឋអាជ្ញានៃរដ្ឋញូយ៉ក លោកស្រី បាបារ៉ា អាន់ឌើវូឌ (Barbara Underwood) បានដាក់ពាក្យប្តឹងមូលនិធិ Donald J. Trump Foundation ​រួមជាមួយថ្នាក់ដឹកនាំនៃមូលនិធិឯកជននេះ រួមមានលោកប្រធានាធិបតីផ្ទាល់ ព្រមទាំងកូនៗទាំងបីរូបរបស់លោក នៅក្នុងតុលាការកំពូល​​រដ្ឋ​ភាគឦសានមួយនេះ នៅឯសង្កាត់ មែនហាថាន់ (Manhattan)។
ពាក្យបណ្តឹងខាងលើ បានចោទប្រកាន់មូលនិធិ Trump Foundation ពីបទធ្វើការសម្របសម្រួលដោយខុសច្បាប់ជាមួយ​យុទ្ធនាការបោះ​​ឆ្នោត​​ជ្រើសរើសប្រធានាធិបតីរបស់លោក ត្រាំ, ការកេងចំណេញយកប្រយោជន៍ផ្ទាល់ខ្លួន, និងការមិនគោរពតាមច្បាប់ពាក់ព័ន្ធផ្សេង​ៗ​​​​​ក្នុងរយៈពេលដល់ទៅជាងមួយទសវត្សរ៍។ លោកស្រី Underwood បានស្នើតុលាការឲ្យរំសាយមូលនិធិចោល ហើយបង្គាប់ឲ្យ​បង់ប្រាក់​ពិន័យចំនួន២.៨លានដុល្លារ។
គួរជម្រាបថា កូនទាំង០៣នាក់របស់លោក ត្រាំ ដែលជាចុងចោទនៅក្នុងពាក្យបណ្តឹងខាងលើដែរនោះ រួមមានលោក ដូណាល់ ត្រាំ ជូនា (Donald Trump Jr.), លោកស្រី អាយវាន់កា ត្រាំ (Ivanka Trump), និងលោក អេរិក ត្រាំ (Eric Trump)។ មូលនិធិនេះ មានទីតាំងនៅ​ក្នុង​រដ្ឋញូយ៉ក និងបង្កើតឡើងដោយលោក ត្រាំ នៅឆ្នាំ១៩៨៨៕