iPhone ដែលមានតម្លៃធូរថ្លៃត្រូវបានគេសង្ស័យថាមានឈ្មោះ iPhone 9 ហើយវាមានលក្ខណៈសម្បត្តិពិសេសលើស iPhone 8/8 Plus ដែលអ្នកចង់ទិញ iPhone 8/8 Plus គួររង់ចាំសិន។
១. រចនាបថរូបរាង iPhone 9
iPhone 9 នឹងបន្តប្រើប្រាស់អេក្រង់ LCD ដដែល ប៉ុន្តែអេក្រង់របស់វាមានប្រើរចនាបថឆកដូចជា iPhone X ចេញឆ្នាំ ២០១៧ ដែរ។ អេក្រង់របស់ iPhone 9 រំពឹងថាមានទំហំ ៦,១ អ៊ីញ ធំជាង iPhone 8 Plus ហើយមានរូបរាងធំជាង iPhone X បន្តិច។
រូបរាង Render នៃ iPhone 9 ផ្អែកតាមគំនូសបំព្រួញ
ចំណែករូបរាងទាំងមូលរបស់ iPhone 9 នឹងមិនមានការប្រែប្រួលខុសពី iPhone 8/8 Plus ច្រើនប៉ុន្មាននោះទេ។២. មានបំពាក់នូវបច្ចេកវិទ្យា Face ID
អ្នកវិភាគ Ming Chi Kuo បានបង្ហាញក្ដីរំពឹងថា iPhone ចេញឆ្នាំ ២០១៨ នឹងមានបំពាក់នូវបច្ចេកវិទ្យា Face ID ទាំងអស់។
៣. គ្រឿងម៉ាស៊ីន
ពិតណាស់ iPhone ស៊េរីថ្មីនឹងមានបំពាក់នូវបន្ទះឈីបស៊េរីថ្មី A12 ដែលគេជឿជាក់ថានឹងផ្ដល់ជូននូវដំណើរការដែលប្រសើរជាង A11 Bionic បំពាក់លើ iPhone 8/8 Plus និង iPhone X។
៤. កាមេរ៉ា
មកទល់ពេលនេះ សមត្ថភាពកាមេរ៉ារបស់ iPhone ជំនាន់ថ្មីទាំងបីមិនដែលនៅមិនទាន់មានប្រភពណាបង្ហាញនៅឡើយទេ។ ប៉ុន្តែគេដឹងថា iPhone 9 នឹងប្រើកាមេរ៉ាខាងក្រោយត្រឹមមួយគ្រាប់ដូចជា iPhone 8 ដើម្បីរក្សាតម្លៃឲ្យនៅធូរថ្លៃ។
៥. តម្លៃ
អ្នកវិភាគដដែល បានបង្ហាញទៀតថា iPhone ប្រើអេក្រង់ LCD នឹងមានតម្លៃចន្លោះពី ៦០០ ដុល្លារ ទៅ ៧០០ ដុល្លារ ។ ខណៈ iPhone ពីរម៉ូដែលផ្សេងទៀតមានតម្លៃចន្លោះពី ៨០០ ដុល្លារ ទៅ ១០០០ ដុល្លារ ឯណោះ៕
ប្រភព៖ PhoneArena | macrumors