លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នឹងពិភាក្សា​រឿងសំខាន់​បំផុតមួយ​ នៅពេល​ជួបមុខ​គ្នាដំបូង... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នឹងពិភាក្សា​រឿងសំខាន់​បំផុតមួយ​ នៅពេល​ជួបមុខ​គ្នាដំបូង...

11/06/2018
(សេអ៊ូល)៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងពិភាក្សាគ្នា​ពីបញ្ហារំសាយ​អាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាព​ជាអចិន្ត្រៃយ៍នៅលើ​ឧបទ្វីប​កូរ៉េ និងបញ្ហា​មួយចំនួន​ទៀត នៅអំឡុងពេល​អ្នកទាំងពីរ​ ជួបប្រជុំ​ជាប្រវត្តិសាស្រ្ត​នៅថ្ងៃអង្គារ​ស្អែកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក ត្រាំ និងលោក គីម បានធ្វើដំណើរ​ទៅដល់ប្រទេសសិង្ហបុរី​កាលពី​ថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ច​ប្រជុំជាប្រវត្តិសាស្ត្រ​​រវាងប្រទេស​ទាំងពីរ ដែលនឹងត្រូវធ្វើ​ឡើងក្រោមការតាម​ដានយ៉ាងយកចិត្តទុកដាក់ ​ពីពិភពលោក​ទំាងមូល។ នេះជាការលើក​ឡើងរបស់​សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA។
សារព័ត៌មាន​មួយនេះ​បានបញ្ជាក់​ទៀតថា​ លោក គីម ត្រូវអម​​ដំណើរ​ដោយមន្ត្រី​ជាន់ខ្ពស់កូរ៉េខាងជើង​ក្នុងនោះរួម មានលោក គីម យ៉ុងចុល (Kim Yong-chol) ជាអនុប្រធានគណៈកម្មាធិការ​មជ្ឈិមបក្សពលករ​កូរ៉េខាងជើង (WPK), អនុប្រធាន​ទទួល​បន្ទុកកិច្ចការបរទេស WPK លោក រី ស៊ូយ៉ុង (Ri Su-yong) និងលោក ណូ ក្វាងចុល (No Kwang-chol) រដ្ឋមន្ត្រីនៃកងទ័ព​ប្រជាជនប្រដាប់អាវុធ។
គួរជម្រាបថា អំឡុងពេលធ្វើទស្សនកិច្ចនៅសិង្ហបុរី លោក ដូណាល់ ត្រាំ គឺស្នាក់នៅ​សណ្ឋគារ សាងគ្រីឡា (Shangri-La) ខណៈលោក គីម ជុងអ៊ុន កំពុងស្នាក់នៅសណ្ឋាគារ រ៉េជីស (St. Regis) ដែលហ៊ុមព័ទ្ធទៅដោយ​កងអង្គរក្ស នាំមកពី​ប្រទេសកូរ៉េខាងជើង​របស់លោក​តែម្តង។ មុនពេល​ជួប លោក គីម នៅសណ្ឋាគារ ខាភែលឡា (Capella) លើកោះ Sentosa នាថ្ងៃអង្គារ ​លោក ត្រាំ ក៏នឹងត្រូវជួបពិភាក្សា​ជាមួយនាយករដ្ឋមន្រ្តី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ដែល​ជា​ម្ចាស់​ផ្ទះ​ផងដែរ​នៅថ្ងៃចន្ទនេះ៕