ប្រភពពីប្រទេសកូរ៉េ The Bell បានឲ្យដឹងថា ក្រុមហ៊ុនយក្សប្រទេសចិន Oppo បានបញ្ជាទិញអេក្រង់កោង OLED ពីក្រុមហ៊ុន SAMSUNG នៅចុងខែមិថុនានេះ។
ពុំមានភាគរយនឹងបំពាក់លើម៉ូឌែល Oppo Find X នោះឡើយ ព្រោះពេលវេលាកាន់តែប្រផុតប្រផើយ គ្រាន់ជាចម្ងល់ចាក់ដោតតើ Oppo នឹងប្រើបន្ទះអេក្រង់ទំហំ ៦,៤២ អ៊ីញលើម៉ូឌែលណាមួយ?
តាមអ្នកជំនាញបញ្ជាក់ថា ទំនងសម្រាប់ប្រើលើស្មាតហ្វូនធុនខ្ពស់ជំនាន់ក្រោយម៉ូឌែលផ្សេងទៀត ព្រោះផ្អែកតាមតម្លៃកញ្ចក់ Infinity ឬ Edge Display ដែលបញ្ជាទិញនេះ ថ្លៃលើ ៥ ដងធៀបនឹងកញ្ចក់បំពាក់លើស្មាតហ្វូនធុនធម្មតា។
ប្រភព៖ GSMarena
