Hacker ខ្លាំង​យ៉ាង​ណា​ក៏​​ពិបាក​ដែរ មុខងារ​សុវត្ថិភាពពីរ​ជាន់​​ថ្មី​របស់ Facebook - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Hacker ខ្លាំង​យ៉ាង​ណា​ក៏​​ពិបាក​ដែរ មុខងារ​សុវត្ថិភាពពីរ​ជាន់​​ថ្មី​របស់ Facebook

01/06/2018
2-Factor Authentication ជា​មុខងារ​សុវត្ថិភាព​ ដើម្បី​ការពារ​នរណា​ម្នាក់​មាន​បំណង​ចូល​ប្រើ​គណនី​​អ្នក​ដទៃ ទោះបី​ដឹង​លេខ​សម្ងាត់​ក៏​ដោយ​។
មុខងារ​នេះនឹង​ផ្ទៀងផ្ទាត់​ជា​លើក​ទី​ពីរ​ បន្ទាប់​ពី​​នរណាម្នាក់ Login ប្រើ​ឈ្មោះ​ និង​លេខ​សម្ងាត់​។ បណ្ដាញ​សង្គម​ Facebook បាន​ផ្ដល់​ជម្រើស​ប្រើ​ SMS មួយ​រយៈ​តែ​មុខងារ​ថ្មី​នេះ​ អាច​ការពារ​គណនី​ ដោយ​មិន​តម្រូវ​លេខ​ទូរសព្ទ​នោះ​ទេ​។
អ្វី​ត្រូវការ​គឺ​កម្មវិធី​សម្រាប់​ផ្ទៀងផ្ទាត់​ដូចជា​ Google Authenticator ដែល​អាច​ស្វែងរក​បាន​ទាំង​នៅ​​លើ​ Play Store និង​ App Store។

វិធីប្រើប្រាស់៖
Login ចូល​គណនី​ Facebook > Settings > Security and Login > Two-factor authentication ចុច​លើ​ Edit រួច​អនុវត្ត​តាម​ដំណាក់កាល​នេះ​៖

  • ចុច​ប៊ូតុង​ Get Started ដើម្បី​បើក​ដំណើរការ​មុខងារ​សុវត្ថិភាព​ រួច​ជ្រើសរើស​យក​ Authentication App > ចុច Next នឹង​ឃើញ​មាន​ QR Code។
  • បើក​កម្មវិធី​សម្រាប់​ផ្ទៀងផ្ទាត់​ Google Authenticator រួច​ចុច​លើ​ BEGIN SETUP​ ហើយ​ ចុច​លើ​ Scan barcode ដើម្បី​ស្កេន​កូដ​ជាមួយ​កាមេរ៉ា​ទូរសព្ទ​។
  • វាយ​បញ្ចូល​លេខ​កូដ​ ៦ ខ្ទង់​ ដែល​បង្កើត​ដោយ​ស្វ័យប្រវត្តិ​លើ​ Device ចូល​ក្នុង​ប្រអប់​ Facebook។

ពេល​អ្នក​ចូល​ប្រើ​ Facebook លើ​ Device នឹង​​បើក​កម្មវិធី​ផ្ទៀងផ្ទាត់​ Google Authenticator ដើម្បី​បញ្ចូល​លេខ​កូដ​៕




ប្រភព៖ thenextweb