ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានលើកឡើងកាលពីថា ឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋខ្មែរអាចធ្វើតាមរថភ្លើង តាំងពីខេត្តព្រះសីហនុ រហូតដល់ក្រុងបាងកកប្រទេសថៃ ហើយអាចបន្តពីបាំងកកទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។
រដ្ឋមន្ត្រីក្រសួងសាធារណកា ថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងពេលសម្ពោធដាក់ឲ្យដំណើររថភ្លើងពីបាត់ដំបងពោធិ៍សាត់-ពោធិ៍សាត់បាត់ដំបង។
តាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ឲ្យដឹងថា ផ្លូវដែកកម្ពុជា-ថៃ បានតភ្ជាប់រួចរាល់ហើយ។ ប៉ុន្តែនៅមិនទាន់មានការដឹកជញ្ជូនធ្វើពាណិជ្ជកម្ម ព្រោះនៅរង់ចាំចុះហត្ថលេខាលើ MOU រវាងប្រទេសទាំង២សិន។ មូលហេតុនាំឲ្យមានការយឺតយ៉ាវលើការចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀង ដោយសារមានពាក្យពេចន៍មួយចំនួនខាងភាគីថៃ និងកម្ពុជា នៅមិនទាន់ឯកភាពគ្នានៅឡើយ។
បច្ចុប្បន្នក្រសួងសាធារណការកម្ពុជា-ថៃ កំពុងតែពន្លឿនទៅលើការងារនេះ។ ដូច្នេះនៅពេលមានការឯកភាពគ្នាទាំងស្រុងទៅលើកិច្ចព្រមព្រៀងនោះហើយ នាយករដ្ឋមន្ត្រីទាំង២ប្រទេសនឹងជិះរថភ្លើងជាមួយគ្នាក្នុងថ្ងៃដាក់សម្ពោធ ធ្វើការឆ្លងកាត់ព្រំដែនតែម្ដង។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់យ៉ាងច្បាស់ថា ពេលដែលដាក់ឲ្យដំណើរការ ពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងតាំងពីខេត្តព្រះសីហនុ រហូតដល់ក្រុងបាងកក និងបន្តដល់សិង្ហបុរី៕
