មុននេះបន្តិចក្រុមហ៊ុន Xiaomi ទើបតែប្រកាសថាខ្លួននឹងបើកព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូន Mi 8 នៅចុងខែឧសភា ក្នុងទីក្រុង Shenzhen ប្រទេសចិន ខណៈប្រភពខ្លះបានជឿជាក់ថាគ្មានទេ Mi 7 ព្រោះខាងក្រុមហ៊ុនចង់អបអរខួបគម្រប់ ៨ ឆ្នាំរបស់ខ្លួន។
បច្ចេកវិទ្យាពិសេសម្យ៉ាងដែលរំពឹងនឹងមានលើ Mi 8 គឺ ការស្កេនផ្ទៃមុខបែប 3D ដែលកំពុងដំណើរការដោយជោគជ័យលើស្មាតហ្វូនថ្លៃពាន់ដុល្លារ iPhone X ក៏ដូចជាពង្រឹងឲ្យកាន់តែមានសុវត្ថិភាពលើប្រព័ន្ធទូទាត់ទំនិញតាមរយៈទូរសព្ទចល័ត។
ចំពោះកម្លាំងម៉ាស៊ីនត្រូវបានគេទម្លាយថានឹងប្រើឈីប Qualcomm Snapdragon 845 ជំនាន់ក្រោយប្រភេទ LPP 10nm មាន RAM ប្រភេទ LPDDR4X ទំហំ 8GB និងប្រើអង្គចងចាំ UFS 2.1 អាចបង្កើតល្បឿនផ្ទេរចេញចូលបានកាន់តែរហ័ស។ ចំពោះមុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ ធ្លាប់មានលើគូប្រជែង VIVO X21 ក៏ស្ថិតជាមន្ទិលសង្ស័យនៅឡើយដែរ៕
ប្រភព៖ Gizchina
https://www.gizchina.com/2018/05/15/xiaomi-mi-8-to-come-with-3d-structured-light-technology-with-a-notch/
