ស្ថានការណ៍ក្តៅគគុក! មេដឹក​នាំអ៊ីស្រាអែលប្រកាសថា «ការបាញ់​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន គឺជាសិទ្ធិការពារខ្លួន​ប៉ុណ្ណោះ» ខណៈអ្នក​ស្លាប់​កើន​ដល់​៥៨នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ថានការណ៍ក្តៅគគុក! មេដឹក​នាំអ៊ីស្រាអែលប្រកាសថា «ការបាញ់​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន គឺជាសិទ្ធិការពារខ្លួន​ប៉ុណ្ណោះ» ខណៈអ្នក​ស្លាប់​កើន​ដល់​៥៨នាក់!

16/05/2018
(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការបាញ់សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ៥៨នាក់ (តួលេខថ្មី​របស់​សារព័ត៌មាន Reuters ចេញផ្សាយ​មុននេះ​បន្តិច) ដោយ​​ទាហាន​អ៊ីស្រាអែល នៅឯតំបន់ហ្កាហ្សា​គឺជាការការពារ​ខ្លួនតែ​ប៉ុណ្ណោះ។ នេះបើតាម​​ការចេញ​ផ្សាយ​​ដោយ​សារព័ត៌មាន ​BBC នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុង​សុន្ទរកថា​របស់ខ្លួន លោក ណេតាន់យ៉ាហ៊ូ បានគូស​បញ្ជាក់​ដូច្នេះថា «ប្រទេសនីមួយៗ​មានសិទ្ធិ​ការពារព្រំដែន​របស់ខ្លួន»។ នាយករដ្ឋមន្ត្រី​រូបនេះ​បន្ថែមថា «ក្រុមអង្គការ​ភេរវករ​ហាម៉ាស់ បានប្រកាស​ពីបំណងរបស់​ពួកគេ ក្នុងការបំផ្លាញ​អ៊ីស្រាអែល និង បញ្ជូនសមាជិក​របស់ពួកគេ​រាប់ពាន់នាក់ មកបង្កចលាចល​នៅតាមតំបន់​ព្រំដែន ដើម្បីសម្រេច​វត្ថុបំណងនេះ។ យើងនឹង​បន្តធ្វើ​សកម្មភាពជាមួយប្ដេជ្ញា​ចិត្តការពារដែន​អធិបតេយ្យភាព និងប្រជាជន​របស់​យើង»។
ក៏ប៉ុន្តែជុំវិញអំពើ​ហិង្សានេះដែរ អាជ្ញាធរប៉ាឡេស្ទីន​ចាត់ទុកថា វាគឺជាការ​សម្លាប់​រង្គាល រីឯអង្គការ​សហប្រជាជាតិ​ហៅថា ជាការ​រំលោភ​បំពានសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ ខណៈ​ប្រធានាធិបតី​​តួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) បានកោះហៅ​អគ្គរដ្ឋទូតរបស់ខ្លួនប្រចំាប្រទេស​អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ត្រឡប់មកស្រុកវិញ ក៏ដូចជាថ្កោលទោស​ផងដែរថា ទង្វើរបស់ ទាហានអ៊ីស្រាអែល​ជាបទប្រល័យ​ពូសាសន៍​ក្នុងនាមជារដ្ឋភេរវករ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ​ ទាហាន​អ៊ីស្រាអែល​ត្រូវបាន​គេ​រាយការណ៍​​បានបាញ់​សម្លាប់បាតុករ​ប៉ាឡេស្ទីន ៥៥នាក់ និងនាំឲ្យរបួសជិត ៣,០០០នាក់ទៀត នៅអំឡុងពេលពួកគេនាំគ្នា​ធ្វើបាតុកម្មតវ៉ា​ នៅឯតំបន់ព្រំដែន​ហ្កាហ្សា​ ដើម្បីជំទាស់ទៅនឹង​ការបើក​ស្ថានទូត​អាមេរិក​ថ្មី នៅក្នុងទីក្រុង​ហ្សេរុយសាឡឹម៕