យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៤៤៥គ្រឿង និងផាកពិន័យ២៤៦គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៤៤៥គ្រឿង និងផាកពិន័យ២៤៦គ្រឿង

14/05/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៦៣៧គ្រឿង រកឃើញល្មើសច្បាប់៤៤៥គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ១៩៩គ្រឿង និងផាកពិន័យ២៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៤ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,២៩៣គ្រឿង អប់រំ១២៨គ្រឿង និងផាកពិន័យចំនួន១៦៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៨,៩៨៣គ្រឿង រកឃើញយានយន្តល្មើស ៧,៤៨៥(ម៉ូតូ៧៣ភាគរយ) ក្នុងនោះអប់រំ២,៨៧៤គ្រឿង និងផាកពិន័យ៤,៦១១រឿង
(ម៉ូតូ៩៥ភាគរយ)៕