ការបោះឆ្នោតសភាអ៊ីរ៉ាក់ជាលើកដំបូង ចាប់ផ្ដើមហើយក្រោយ ISIS ដួលរលំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការបោះឆ្នោតសភាអ៊ីរ៉ាក់ជាលើកដំបូង ចាប់ផ្ដើមហើយក្រោយ ISIS ដួលរលំ

12/05/2018
(បាកដាដ)៖ ការបោះឆ្នោតសភាអ៊ីរ៉ាក់ ជាលើកដំបូងចាប់ផ្ដើមហើយនៅថ្ងៃសៅរ៍នេះ គិតចាប់តាំងពីក្រុម ISIS បានដួលរលំកាលពីឆ្នាំ ២០១៧ ប៉ុន្តែមានប្រជាជនអ៊ីរ៉ាក់តិចតួចណាស់ រំពឹងថាមេដឹកនាំថ្មីរបស់ពួកគេ អាចនឹងដោះស្រាយបញ្ហាសេដ្ឋកិច្ច ការបង្រួបបង្រួមជាតិ និងស្ដារស្ថេរភាពឡើងវិញតាមការសន្យារបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ គណៈកម្មការរៀបចំការបោះឆ្នោតអ៊ីរ៉ាក់ បានឱ្យដឹងថា ការបោះឆ្នោតបានចាប់ផ្ដើមដំណើរការនៅម៉ោង ៧ព្រឹក ហើយនឹងត្រូវបញ្ចប់នៅម៉ោង៦ល្ងាច (ម៉ោងនៅក្នុងតំបន់)។ បន្ថែមពីលើនេះ មានបេក្ខជនជាង ៦,៩៩០នាក់ ក្នុងនោះមានស្ត្រី ២,០១១នាក់ មកពីគណបក្សចំនួន៨៧ បានចូលរួមប្រកួតប្រជែងដណ្ដើមយកកៅអី៣២៩ នៅក្នុងសភា។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លទ្ធផលបោះឆ្នោតនឹងត្រូវប្រកាសក្នុងរយៈពេល​ ៤៨ម៉ោង​ ក្រោយការបោះឆ្នោតសភានៅថ្ងៃសៅរ៍ នេះបញ្ចប់៕