ករណី​រំលោភ និងដុត​សម្លាប់​ចោល «កំពុងក្លាយ​ជាប្រធានបទ​ក្តៅគគុក​នៅឥណ្ឌា» ក្រោយផ្ទុះ​ករណីនេះ​ជាបន្ត​បន្ទាប់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណី​រំលោភ និងដុត​សម្លាប់​ចោល «កំពុងក្លាយ​ជាប្រធានបទ​ក្តៅគគុក​នៅឥណ្ឌា» ក្រោយផ្ទុះ​ករណីនេះ​ជាបន្ត​បន្ទាប់!

12/05/2018
(ញូដេលី)៖ ក្មេងស្រីវ័យជំទង់​ទីបីហើយត្រូវបាន​ជនពាល​​ចាប់រំលោភ និងដុតសម្លាប់ចោល​តែម្តង​នៅប្រទេសឥណ្ឌា ខណៈសកម្មជន​ការពារសិទ្ធិមនុស្ស និងប្រឆាំងការ​រំលោភបំពាន​ផ្លូវភេទ កំពុងតែ​អំពាវនាវ​យ៉ាងក្តៅគគុក ឲ្យអាជ្ញាធរ​​ចាត់វិធានការរឹតបន្តឹង​ច្បាប់ឲ្យ​បានខ្លាំងក្លា និងចាប់ជនសង្ស័យ​ដែលរត់រួចខ្លួនដល់ មកធ្វើការផ្តន្ទាទោស​ឲ្យខា​ងតែបាន។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia ដក​ស្រង់​ពី AFP នាព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
ក្មេងស្រីដែល​ជាជនរងគ្រោះទីបី​ខាងលើនេះ មានអាយុ​ទើបតែ ១៦ឆ្នាំប៉ុណ្ណោះ ត្រូវបាន​បុរសម្នាក់វ័យ ២៦ឆ្នាំ ធ្វើការ​ចាប់រំលោភ និងដុតសម្លាប់ចោល​ទាំងរស់​តែម្តង។ បន្ថែមពីនេះ​​ស្ត្រីចំនួនពីរ​រូបទៀត ក៏បានបាត់បង់​ជីវិត​ផងដែរ ដោយសារ​តែករណីរំលោភ និងសម្លាប់ស្រដៀង​គ្នានេះ នៅក្នុង​រដ្ឋ​ហ្សាខាន់ (Jharkhand) ក្នុងរយៈពេលតែ ១សប្តាហ៍តែ​ប៉ុណ្ណោះ។
ដោយឡែកក្មេងស្រី​​ដែលទើបរងគ្រោះ​ចុង​ក្រោយនេះ គឺរស់នៅ​ក្នុងស្រុក សាហ្គារ (Sagar) នៃរដ្ឋ​ម៉ាដ​យ៉ាប្រាដែស (Madhya Pradesh) ដោយក្មេង​ស្រីវ័យ ១៦ឆ្នាំរូបនេះ​បាន​ស្នាក់នៅផ្ទះ​ម្នាក់ឯកាលពីថ្ងៃសុក្រង រួចក៏ត្រូវបាន​ជនដៃដល់ចូលមក​រំលោភ​បាន​​សម្រេច។ ក្រោយពីរំលោភ​រួចនាង​ប្រាប់ជន​ដៃដល់ថា ខ្លួននឹងប្រាប់​គ្រួសារពី​រឿងនេះ ដែលជា​ហេតុធ្វើឲ្យជន​ដៃដល់​ខឹង​រួចក៏បាន​ដុតនាងសម្លាប់​ចោល​តែម្តង។ នេះបើ​តាមការ​បញ្ជាក់ព័ត៌មានបឋម​ពីមន្ត្រីប៉ូលិស​ឥណ្ឌា ប្រាប់​សារព័ត៌មាន​ក្នុងតំបន់៕