ព្រះបរមរាជវាំង​ម៉ាឡេស៊ី៖ «ពិធី​ស្បថឡើងកាន់តំណែងនៃនាយករដ្ឋមន្ត្រីថ្មី នឹងមិនត្រូវ​ធ្វើឡើង​ក្នុងថ្ងៃព្រហស្បតិ៍​នេះទេ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះបរមរាជវាំង​ម៉ាឡេស៊ី៖ «ពិធី​ស្បថឡើងកាន់តំណែងនៃនាយករដ្ឋមន្ត្រីថ្មី នឹងមិនត្រូវ​ធ្វើឡើង​ក្នុងថ្ងៃព្រហស្បតិ៍​នេះទេ»

10/05/2018
(គូឡាឡាំពួរ)៖ បន្ទាប់ពីទទួល​បានជ័យជម្នះ​ដ៏ភា្ញក់ផ្អើល នៅក្នុងការបោះឆ្នោតសកល​កាលពីថ្ងៃពុធ លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) បានប្រកាសថា លោកនឹងស្បថ​ចូលកាន់តំណែង​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីថ្មី​ នៅថ្ងៃព្រហស្បតិ៍នេះតែម្តង។ ប៉ុន្តែប្រភព​ពីព្រះបរមរាជវាំង​អះអាងថា​ ពិធីស្បថនេះនឹងមិនត្រូវ​បានធ្វើឡើង​នៅ​ថ្ងៃនេះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
Channel News Asia ផ្អែកលើប្រភព​ដែលខ្លួន​ទទួលបាន បាន​រាយការណ៍ថា រដ្ឋាភិបាលនឹងមិនត្រូវបង្កើត​ឡើង​នៅថ្ងៃព្រហស្បតិ៍​នេះទេ។ ចំណែកឯ​សារព័ត៌មាន Malay Mail ក៏បាន​រាយ​ការណ៍ដែ​រ​ថា មន្ត្រីទំនាក់ទំនង​បរមរាជវាំង លោក ម៉ូដ យូស្នី យូសូប (Mohd Husni Yusop) បានបញ្ជាក់ថា គេមិនទាន់​កំណត់ថ្ងៃស្បថ​ចូលកាន់តំណែង​នៅឡើយទេ។ «មិនទាន់​មានព័ត៌មាន​ណាមួយ​ ពាក់ព័ន្ធនឹង​ការប្រារព្ធពិធីស្បថ ចូលកាន់​តំណែងនេះទេ... ប៉ុន្តែវានឹងមិន​ត្រូវបានធ្វើឡើង​នៅថ្ងៃនេះ​ឡើយ»។ នេះ​បើតាម Husni Yusop។
គួរបញ្ជាក់ថា បើតាម​គណៈកម្មាធិការ​រៀបចំការ​បោះឆ្នោត​​ម៉ាឡេស៊ី EC គណបក្ស​​ប្រឆាំង ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) ឬ PH របស់លោក មហាធា ទទួលបាន​អាសនៈ ១១៣ ក្នុងចំណោម​អាសនៈសរុប ២២២ ហើយដែលនេះគឺគ្រប់គ្រាន់ឱ្យ លោក​បង្កើតរដ្ឋាភិបាលថ្មី និងបញ្ចប់សម័យ​កាល​ដឹកនាំ នៃ​គណបក្សកម្លាំង​នយោបាយ​ចំរុះ បារីសាន ណាស៊ីណាល់ (Barisan Nasional) ឬ BN របស់​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​បច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលទទួលបាន៧៩អសនៈ។ លោក មហាធា មានវ័យ៩២ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោក ក្រោយពេលលោកចូលស្បថ កាន់តំណែងជាផ្លូវការ៕