កីឡាករឆ្នើម និងអ្នកចាត់ការទូទៅឆ្នើមប្រចាំខែមេសា នៅ Premier League ត្រូវប្រកាសឲ្យដឹងហើយកាលពីថ្ងៃម្សិលមិញក្នុងនោះជ័យលាភីសុទ្ធតែមកពីក្លឹបមិនសូវខ្លាំង។
ពានរង្វាន់កីឡាករឆ្នើមបានទៅលើខ្សែប្រយុទ្ធ Wilfried Zaha បន្ទាប់ពីកីឡាកររូបនេះជួយ Crystal Palace ធានាកៅអីនៅលីគកំពូលអង់គ្លេសរដូវកាល២០១៨-១៩ ដោយស៊ុតបញ្ចូលទី៤គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន១ នៅក្នុងខែមេសា។
ដោយឡែកពានអ្នកចាត់ការឆ្នើមបានទៅលើលោក Darren Moore ក្រោយពេលបុរសស្បែកខ្មៅបានដឹកនាំ West Brom ៥ប្រកួត ឈ្នះ៣ និងស្មើ២ ចាប់តាំងពីជំនួសតំណែងលោក Alan Pardew ដែលត្រូវក្លឹបបណ្ដេញចេញកាលពីខែមុន៕