Dembele ប្រហែលជាត្រូវBarceបញ្ចូនឲ្យក្លិបផ្សេងខ្ចីជើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Dembele ប្រហែលជាត្រូវBarceបញ្ចូនឲ្យក្លិបផ្សេងខ្ចីជើង

09/05/2018
ខ្សែ​ស្លាប Ousmane Dembele ​អាច​ត្រូវ​បាន​ Barcelona បញ្ជូន​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង នៅ​រដូវ​កាល​ក្រោយ។


បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Marca ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា មាន​មតិ​មួយ​ចំនួន​ក្នុង​ក្លឹប​គិត​ថា កីឡាករ​បារាំង​គួរ​តែ​ត្រូវ​បាន​ក្លឹប​បញ្ជូន​ឲ្យ​ទៅ​លេង​នៅ​ក្លឹប​ផ្សេង​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង ដើម្បី​ឲ្យ​ខ្សែ​ស្លាប​លេង​បាន​ច្រើន​ប្រកួត ក៏​ដូច​ជា បង្កើន​ភាព​ទុក​ចិត្ត​របស់​កីឡាករ​ឡើង​វិញ។

ទោះ​ជា​យ៉ាង​ណា មាន​មតិ​ខ្លះ​ទៀត​នៅ Barcelona លើក​ឡើង​ថា កីឡាករ​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ឱកាស​បន្ថែម​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ខ្លួន​ក្នុង​ការ​លេង​ឲ្យ​ក្លឹប។


​ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ លោក Josep Maria Bartomeu កាល​ពី​ពេល​ថ្មីៗ មិន​បាន​ទាត់​ចោល​នឹង​គំនិត​គ្រោង​បញ្ជូន​ Dembele ទៅ​ក្លឹប​ផ្សេង​ ដើម្បី​លេង​ជា​កីឡាករ​ខ្ចី​ជើង​ឡើយ បើ​ទោះ​ជា​លោក​បាន​បញ្ជាក់​ថា​ ក្លឹប​មិន​បាន​ពិចារណា​រឿង​ហ្នឹងនា​ពេល​បច្ចុប្បន្ន។


លោក​បាន​និយាយ​ថា៖ "នៅពេលនេះ ពួក​យើង​មិន​បាន​កំពុង​ធ្វើ​ការ​ពិចារណា​រឿង​ឲ្យ Dembele ទៅ​លេង​ក្លឹប​ផ្សេង​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ឡើយ"។

លោក Bartomeu ​បញ្ជាក់៖ "នៅ​ពេល​រដូវ​កាល​នេះ​ចប់ ក្រុម​ការងារ​បច្ចេកទេស​នឹង​ប្រាប់​ក្លឹប​ពី​ការ​សម្រេច​ចិត្ត​របស់​គេ​ទាក់ទង​នឹង​ប្រធានបទ​ហ្នឹង"។

Dembele បាន​ចូល​រួម​ជាមួយ Barcelona ពី​ Borussia Dortmund កាល​ពី​អំឡុង​ទី​ផ្សារ​ដោះ​ដូរ​ខែ​ក្ដៅ​ឆ្នាំ​មុន ក្នុង​តម្លៃ​ផ្ទេរ​ដំបូង ១០៥ លាន​អឺរ៉ូ (ជាង ១២៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ ទោះ​ជា​យ៉ាង​ណា ដោយ​បញ្ហា​របួស​ច្រើន​ និង​ទម្រង់​លេង គិត​មក​ទល់​បច្ចុប្បន្ន កីឡាករ​ ទើប​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ចំនួន ២០​លើក​ប៉ុណ្ណោះ និង​ស៊ុត​ចូល ៣​គ្រាប់៕