រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ស្នើចាត់វិធានការចំពោះរថយន្ត ដែលបិទស្ទីកឃ័រ រូបភាព ឬអក្សរមានអត្ថន័យអសីលធម៌! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ស្នើចាត់វិធានការចំពោះរថយន្ត ដែលបិទស្ទីកឃ័រ រូបភាព ឬអក្សរមានអត្ថន័យអសីលធម៌!

07/05/2018
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើសុំកិច្ចសហការចាត់វិធានការ ចំពោះម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់យាន្តយន្តគ្រប់ប្រភេទ ដែលបិទស្ទីកឃ័រ (Sticker) ជារូបភាព ឬសារជាអក្សរ មានអត្ថន័យអសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសីលធម៌សង្គម។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ដែល VOB News ទទួលបាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ។

លិខិតរបស់លោករដ្ឋមន្ត្រីបញ្ជាក់ថា មូលហេតុនៃការស្នើនេះ ព្រោះកន្លងមក មានរថយន្ត និងយាន្តយន្តមួយចំនួន បានបិទស្ទីកឃ័រ ជារូបភាព និងសារអក្សរនៅតាមជញ្ជាំងរថយន្ត យាន្តយន្ត ឬនៅពីក្រោយរថយន្ត ឬយាន្តយន្តជារូបភាព ឬសារជាអក្សរដែលមានអត្ថន័យអសីលធម៌ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសីលធម៌សង្គម។
តាមលិខិតដដែលបានឲ្យដឹងទៀតថា ក្រសួងសួមកិច្ចសហការជាមួយរដ្ឋបាលរាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធចាត់វិធានការ ចំពោះការប្រព្រឹត្តល្មើសនេះ ឲ្យបានតឹងរ៉ឹងបំផុត៕