ព័ត៌មានក្តៅ! អាមេរិក​កំពុងតែ​បង្ក​បញ្ហា​ធំ «តាមរយៈការ​គ្រោងបង្កើត​មូលដ្ឋាន​យោធា លើទឹកដី​ស៊ីរី​តែម្តង...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានក្តៅ! អាមេរិក​កំពុងតែ​បង្ក​បញ្ហា​ធំ «តាមរយៈការ​គ្រោងបង្កើត​មូលដ្ឋាន​យោធា លើទឹកដី​ស៊ីរី​តែម្តង...»

07/05/2018
(ស៊ីរី)៖ ភាពតានតឹង​រវាងរដ្ឋាភិបាល​ទីក្រុងដាម៉ាស និងក្រុមអ្នក​ប្រយុទ្ធឃើដ នៅភាគខាង​ជើង​ប្រទេសស៊ីរី ត្រូវបាន​ដុតរោល​ឲ្យកាន់តែក្តៅ នៅចំពេល​មានសេចក្តីរាយការណ៍​ព័ត៌មាន អំពីការបោះមូលដ្ឋាន​ថ្មីរបស់​កងទ័ព​អាមេរិក នៅ​ទីក្រុង អាល់ហាសាកាហ៍ (Al-Hasakah) ភាគខាងជើងស៊ីរី ព្រមទាំង​ការបញ្ជូន​យោធា​​ពីក្រុមយោធា​ចំរុះរបស់​អារ៉ាប់ (Arab Coalition) ដែលដឹកនាំ​ដោយព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី០៧ ខែ​ឧសភា ឆ្នាំ២០១៨។
សកម្មភាព​របស់កង​កម្លាំងឃើដ ដើម្បីពង្រឹងទីតាំង​របស់ខ្លួន​នៅក្នុងតំបន់​ខាងលើ បានបង្កើន​នូវគ្រោះថ្នាក់​ នៃ​ការ​ប្រឈម​មុខ​​ដាក់​គ្នា​ដោយ​​ផ្ទាល់​ជាមួយកង​ទ័ពស៊ីរី ដែលត្រូវ​បានបញ្ជូន​ទៅកាន់​ទីនោះ។ កងកម្លាំង​ឃើដ SDF ដែលមាន​​ការ​ជ្រោមជ្រែង​ពីសហរដ្ឋអាមេរិក កំពុងជីក​​រណ្តៅ និងសាងសង់លេនដ្ឋាន (Bunker) នៅជុំវិញ​បន្ទាយរបស់​ពួកគេ និងនៅតាម​តំបន់នានា​ក្នុងទីក្រុង Al-Hasakah ខណៈដែល​កងទ័ព​​ស៊ីរី​ ត្រូវបានបង្គាប់​ឲ្យមានការប្រុង​ជើងការ​ខ្ពស់ ​នៅតំបន់​នោះ។
គួរជម្រាបថា ភាពតានតឹងកើន​ឡើងក្តៅគគុកនេះ បានបន្ត​យ៉ាងដូច្នេះ ចាប់តាំងតែពី​សហរដ្ឋអាមេរិក ត្រូវគេ​រាយការណ៍ថា បានបញ្ជូន​​សព្វា​វុធថ្មី​ផ្សេងទៀត​ តាមច្រក​ព្រំដែន ស៊ីម៉ាល់កា (Simalka) និងត្រៀម​បង្កើត​មូលដ្ឋានថ្មី។ ជាមួយគ្នានេះ​ ក្រុមយោធា​ចំរុះនៃបណ្តា​ប្រទេសអារ៉ាប់ ដែលដឹក​នាំ​​ដោយ​អារ៉ាប៊ីសាអូឌីត ក៏ត្រូវគេ​រាយការណ៍​ថា បានព្រមព្រៀងគ្នា​នឹងបញ្ជូនកងទ័ព​មកកាន់ភាគខាងជើង​ស៊ីរី​ផងដែរ៕