ភ្នំពេញ៖ ទីបំផុត ប៉ូលិសទាំង២នាក់ ដែលល្បីពេញបណ្តាញសង្គម ហ្វេសប៊ូកដោយសារតែរឿង ផាកពិន័យទៅលើជនជាតិ វៀតណាមម្នាក់ ដោយទារលុយ២០ដុល្លារ ហើយត្រូវបានជនជាតិវៀតណាមនោះ ថតវីដេអូបាន បង្ហោះផ្អើលពេញបណ្តាញសង្គម ដោយសរសេរអក្សរវៀតណាម នៅក្នុងវីដេអូនោះផងដែរ ។
បន្ទាប់ពីផ្អើល និងល្បីខ្លាំងពីវីដេអូ ដែលជនជាតិវៀតណាមបង្ហោះរួចមក លោក ជួន សុវណ្ណ បានបញ្ជាឲ្យចាប់ខ្លួន នគរបាលចរាចរណ៍ ទាំង២នាក់ជាបន្ទាន់ ហើយអាចនឹងត្រូវដកចេញពី ក្រមខណ្ឌរដ្ឋផងដែរ។ បន្ទាប់ពីមានការផ្តល់ជាយោបល់មតិ ជាច្រើនពីបណ្តាញអ្នកលេងសង្គមហ្វេសប៊ូក ដោយភាគច្រើន បាននិយាយថា មិនត្រូវដកពួកគាត់ចេញ ពីក្រមខណ្ឌនោះទេ គ្រាន់តែធ្វើការពិន័យ អប់រំណែនាំបានហើយ ។
ទីបំផុតនគរបាលចរាចរណ៍ ទាំង២រូប គ្រាន់តែត្រូវបានទទួលពិន័យ តែប៉ុណ្ណោះមិនត្រូវបានដកចេញពីក្របខណ្ឌនោះឡើយ ហើយម្យ៉ាងវិញទៀត បើយោងតាមការបង្ហោះ របស់លោកផែន វណ្ណៈ កាលពីប៉ុន្មានម៉ោងមុននេះ បានសរសេរថា “បានឱកាសហើយ ត្រូវចេះកែខ្លួនមន្ត្រីនគរបាលចរាចររាជធានីភ្នំពេញ ដែលយកតួនាទី ភារកិច្ចទារលុយពី ជនល្មើសច្បាប់ចរាចរ ២០ ដុល្លារ បង្ករអោយមានការរឹះគន់ កក្រើក Facebook បន្ទាប់មកមេៗស្នើបណ្ដេញចេញ ពីក្របខណ្ឌនោះ ពេលនេះត្រូវបានប្រភពមួយ អះអាងថា ថ្នាក់ដឹកនាំអគ្គស្នងការ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រេចមិនបណ្ដេញចេញ ពីក្របខណ្ឌទេ ដោយគ្រាន់តែដាក់វិន័យ តាមបទបញ្ជានគរបាលជាតិតែប៉ុណ្ណោះ ។
ប្រភពបានបញ្ជាក់ថា ករណីស្នើបណ្ដេញ មន្ត្រីនគរបាលចរាចរ ២រូបនេះចេញពីក្របខណ្ឌថ្នាក់លើ បានសម្រេចអោយដាក់វិន័យ តាមបទបញ្ជានគរបាលជាតិ ទុកឱកាសអោយមន្ត្រី ទាំងពីរនេះកែខ្លួន ។
បើបានថ្នាក់លើទុកឱកាស អោយកែខ្លួនទៅហើយ សូមមេត្តាកុំបន្តប្រព្រឹត្តអំពើមិនគប្បីទៀត ត្រូវចេះកែកំហុសឆ្គងរបស់ខ្លួនឡើងវិញ ។ បើថ្ងៃក្រោយមានករណី ដដែលកើតឡើងទៀត ថ្នាក់លើនឹងមិនយោគយល់ទៀតទេ” ។