Apple បានទទួលស្គាល់ថា iPhone 7/7 Plus មួយចំនួនតូច ដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS 11.3 ឡើងទៅ មានបញ្ហាលើរន្ធស្រូបសំឡេង ធ្វើឲ្យនិយាយស្ដាប់គ្នាមិនឮពេលមានការហៅចូល។
Apple បានចេញសារណែនាំថាឲ្យម្ចាស់ iPhone 7/7 Plus ដែលមានបញ្ហានេះ សាកល្បង Disconnect កាស ឬ ឧបករណ៍ Bluetooth ដែលភ្ជាប់ជាមួយទូរសព្ទ។ ប្រសិនបើមិនអាចដោះស្រាយបញ្ហាបានទេនោះ Apple និយាយថានឹងជួសជុលបញ្ហានេះឲ្យដោយមិនគិតថ្លៃ ទោះបីទូរសព្ទផុតការធានាក្ដី។
Apple មិនទាន់បានបកស្រាយច្បាស់លាស់នៅឡើយនោះទេ ថាមូលហេតុអ្វីទើបបានជាការអាប់ដេត Software នាំឲ្យមានបញ្ហាដល់ Hardware បែបនេះ៕
ប្រភព៖ macrumors
