យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៤ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៥៩២គ្រឿង និងផាកពិន័យ៣២៨គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៥៨១គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៤ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៥៩២គ្រឿង និងផាកពិន័យ៣២៨គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៥៨១គ្រឿង

04/05/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,០១៦គ្រឿង រកឃើញល្មើសច្បាប់ ៥៩២គ្រឿង (ម៉ូតូ៥៦ភាគរយ) អប់រំ២៦៤គ្រឿង និងផាកពិន័យ ៣២៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៤ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,១៤៩គ្រឿង អប់រំ ១០១គ្រឿង និងផាកពិន័យចំនួន ២១៦គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥៨១គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៦,០៩៥គ្រឿង រកឃើញយានយន្តល្មើស ១,៧៩៣(ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៧៧៥គ្រឿង និងផាកពិន័យ ១,០១៨គ្រឿង៕