Samsung នៅ​តែ​ឈរ​លើកំពូល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Samsung នៅ​តែ​ឈរ​លើកំពូល

03/05/2018
របាយការណ៍​ពី​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ IDC បាន​បង្ហាញ​ថា​នៅ​ត្រីមាស​ដំបូង​​នៃ​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Samsung នៅ​តែ​ជា​ក្រុមហ៊ុន​លក់​ទូរសព្ទ​បាន​ច្រើន​ជាង​គេ​ ដោយ​លក់​បាន​ ៧៨,២ លាន​គ្រឿង​ ស្មើ​នឹង​ ២៣,៤% នៃ​ទីផ្សារ​សរុប។
យ៉ាងណាក្ដី​តួលេខ​របស់​ Samsung មាន​ការ​ថយ​ចុះ​បើ​ធៀប​នឹង​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០១៧ ដែល​លក់​ទូរសព្ទ​បាន​ ៨០,១ លាន​គ្រឿង ។ ចំណែក​ Apple ឈរ​នៅ​លេខ​ពីរ​ លក់​បាន​ ៥២,២ លាន​គ្រឿង ស្មើ​នឹង​ ១៥,៦% មាន​ការ​កើន​ឡើង​លើស​ឆ្នាំ​មុន​ ដែល​លក់​បាន​ ៥០,៨ លាន​គ្រឿង ។ ​​
អ្នក​តាម​ពី​ក្រោយ​គឺ​ Apple ដែល​ បន្ទាប់​មក​គឺ​ Huawei ដែល​លក់​បាន​ ៣៩,៣ លាន​គ្រឿង​ ស្មើ​នឹង​ ១១,៨% នៃ​ទីផ្សារ កើន​ឡើង​ ៤,៨ លាន​គ្រឿង ។ ចំណែក​ Xiaomi ឈរ​នៅ​លេខ​ ៤ ឃើញ​ថា​មាន​ការ​កើន​ឡើង​ចំនួន​លក់​បាន​ច្រើន​ជាង​គេ​ ដោយ​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០១៨ លក់​បាន ២៨ លាន​គ្រឿង ធៀប​នឹង​ឆ្នាំ​​ ២០១៧ លក់​បាន​ ១៤,៨ លាន​គ្រឿង ។
​​នៅ​ត្រីមាស​ដំបូង​នេះ​ ចំនួន​លក់​​ទូរសព្ទ​សរុប​លើ​ពិភពលោក​មាន​ ៣៣៤,៣ លានគ្រឿង​ ដែល​បាន​ថយ​ចុះ​ ២,៩% ធៀប​នឹង​ឆ្នាំ​ ២០១៧ ដោយ​លក់​បាន​ ៣៤៤,៤ លាន​គ្រឿង ៕​​​

​​​​​


ប្រភព៖ PhoneArena