- សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog
02/05/2018
(អ៊ីស្រាអែល)៖ មន្រ្តី​អាមេរិក​ម្នាក់​បាននិយាយថា អ៊ីសា្រអែលហាក់​ដូចជាកំពុងត្រៀម​ខ្លួនធ្វើសង្រ្គាម​ជាមួយអ៊ីរ៉ង់ នៅក្នុង​ប្រទេស​ស៊ីរី និងកំពុងស្វែង​រកការគំាទ្រ​ពី​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Jerusalem Post នៅព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ទម្លាយប្រាប់សារព័ត៌មាន​អាមេរិក NBC ក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃអង្គារ (ម៉ោងនៅ​អាមេរិក) មន្ត្រីអាមេរិករូបនេះបាន អះអាងដូច​គ្នាថា អ៊ីសា្រអែល​​កំពុងត្រៀមខ្លួន​​ធ្វើសង្រ្គាមប្រឆាំងអ៊ីរ៉ង់ ហើយចង់​បានការគាំទ្រ​ពី​សហរដ្ឋអាមេរិក។ ក្រុមមន្ត្រី​ទាំងនេះបញ្ជាក់ យ៉ាងដូច្នេះថា «នៅលើបញ្ជីសក្ដានុពល​នៃជម្លោះនៅជុំវិញ​ពិភពលោក (លទ្ធភាព​ដែល​អាច​ផ្ទុះសង្គ្រាម) គឺសង្រ្គាមរវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់ នៅក្នុងប្រទេស​ស៊ីរី ស្ថិត​នៅ​លេខរៀង​លើគេ​នៅ​ពេលនេះ»។
ប៉ុន្តែព្រមពេល​ជាមួយគ្នា មន្ត្រីរូបនេះ​ក៏បានបន្ទោស​អ៊ីស្រាអែល សម្រាប់ការ​វាយប្រហារ​តាមផ្លូវ អាកាស​លើមូលដ្ឋានទ័ព​ស៊ីរី ក្នុងទីក្រុង ហាម៉ា (Hama) និង អាឡេប៉ូ (Aleppo) កាលពី​ថ្ងៃអាទិត្យ ដែលបានផ្ដាច់​យកជីវិតយោធា​ស៊ីរី ២០នាក់។

យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល លោក អាវីកដ័រ លីប៊ែមែន (Avigdor Liberman) នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​បាន​និយាយថា លោកមិន​ចង់ឆ្លើយតប​នឹងសំណួរពាក់ព័ន្ធ​នឹងការវាយប្រហារ​តាមផ្លូវអាកាស​នេះទេ ដោយលោកអះអាង​យ៉ាងខ្លីថា «ខ្ញុំមិនបានអាន​ការចុះផ្សាយ​របស់ សារព័ត៌មាន​បរទេស​ឡើយ»។ រដ្ឋមន្ត្រីការពារជាតិ​រូបនេះ​បានបន្តថា «អ៊ីរ៉ង់កំពុង​ធ្វើឱ្យយើង​ឈឺចាប់ ហើយយើង​នឹងធ្វើការឆ្លើយតប​វិញ យ៉ាង​សាកសម ខណៈអ៊ីស្រាអែល​មានបញ្ហាធំៗចំនួន​បួននោះ​គឺ អ៊ីរ៉ង់! អ៊ីរ៉ង់! អ៊ីរ៉ង់! និង​ពុតត្បត់»។
គួរបញ្ជាក់​ដែរថា កាលពីថ្ងៃចន្ទ​កន្លងទៅ នៅពេលសារព័ត៌មាន CNN សួរ​នាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា តើអ៊ីស្រាអែល​កំពុងត្រៀមខ្លួន​ ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មែន​ឬទេ? លោកនាយករដ្ឋមន្ត្រី​រូបនេះ បានឆ្លើយថា «គ្មាននរណា​ម្នាក់​ស្វែងរកការ​វិវត្តន៍បែបនេះទេ តែអ៊ីរ៉ង់​គឺជាអ្នកផ្លាស់ប្ដូរច្បាប់​ទម្លាប់នៅ​ក្នុងតំបន់»៕