ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

01/05/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្នុងពិធីនាព្រឹកថ្ងៃនេះ មានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៥,៥១៥​នាក់។ នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដទៃទៀត អញ្ជើញចូលរួមរាំកម្សាន្ត និងពិសាអាហារជុំគ្នាជាមួយកម្មករ កម្មការិនី ដោយមានតន្ត្រីកំដផងដែរ។ ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន ក៏នឹងឆ្លៀតទទួលជួបជាមួយជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធានក្រុមហ៊ុន មីនេបៀ មីតហ៊្សូមី ដើម្បីបានស្តាប់ពីស្ថានភាពការងាររបស់ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត៕