​លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង មិនត្រួវការអាវុធនុយក្លេអ៊ែរឡើយ បើអាមេរិកសន្យាមិនឈ្លានពាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង មិនត្រួវការអាវុធនុយក្លេអ៊ែរឡើយ បើអាមេរិកសន្យាមិនឈ្លានពាន

29/04/2018
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ឡើងវិញច្បាស់ៗថា កូរ៉េខាងជើងមិនត្រូវការអាវុធនុយក្លេអ៊ែរ ឡើយ បើសិនជាសហរដ្ឋអាមេរិកសន្យាថា បញ្ចប់សង្រ្គាម និងមិនឈ្លានពានទីក្រុងព្យុងយ៉ាង។ នេះបើតាមវិមានប្រធានាធិបតី កូរ៉េខាងត្បូង​ Cheong Wa Dae ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យ Cheong Wa Dae លោក Yoon Young-chan បានគូស បញ្ជាក់ដូច្នេះថា៖« នៅក្នុងជំនួបកាលពីថ្ងៃសុក្រ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថាកូរ៉េខាងជើងមិនត្រូវការ អាវុធនុយក្លេអ៊ែរឡើយ បើសិនជាសហរដ្ឋអាមេរិកសន្យាថាបញ្ចប់សង្រ្គាម និងមិនឈ្លានពានទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត មេដឹកនាំទាំងពីរថែមទាំងបានព្រមព្រៀងគ្នាថានឹងធ្វើការប្រកាសជាសាធារណៈមួយ នៅពេលដែលទីក្រុងព្យុងយ៉ាងបិទទីតាំងធ្វើ តេស្ដនុយក្លេអ៊ែរ នៅខែឧសភាខាងមុខនេះ »។
គួរបញ្ជាក់ថា ជុំវិញការសន្យាបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggyeri ក្រុមអ្នកជំនាញមួយចំនួនយល់ថាមកពីទីតាំងនេះលែង ប្រើការកើតតទៅទៀតតែប៉ុណ្ណោះ។ ប៉ុន្តែលោក Yoon Young-chan នៅតែបង្ហាញពីភាពសុទិដ្ឋិនិយមដដែល។ «មនុស្សមួយចំនួន ថាកូរ៉េខាងជើងបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggyeri ដោយសារតែវាលែងប្រើការកើត ប៉ុន្តែអ្នកនឹងមើលឃើថាវានៅមាន ស្ថានភាពល្អ»។ នេះបើតាមអ្នកនាំពាក្យរូបនេះ៕