ទី​បំផុត OPPO F7 ដាច់​ចិត្ត​ចេញ​លក់​នៅទីផ្សារ​ខ្មែរ ផ្លូវ​ការ​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទី​បំផុត OPPO F7 ដាច់​ចិត្ត​ចេញ​លក់​នៅទីផ្សារ​ខ្មែរ ផ្លូវ​ការ​ហើយ

28/04/2018
បន្ទាប់​ពី​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​កាលពី​សប្ដាហ៍​មុន លេច​វត្តមាន​សុទ្ធ​តែ​តារា​ល្បីៗ​នោះ OPPO បាន​ប្រកាស​ចេញ​លក់ Smartphone ស៊េរី​ទំនើប​របស់​ខ្លួន Oppo F7 ជា​ផ្លូវ​ការ នៅ​ថ្ងៃ​សៅរ៍ ២៨ មេសា នេះ​តែ​ម្ដង។ ឯ​អ្នក​រង់ចាំ​ចង់​បាន​នោះ អាច​រក​ទិញ​បាន​​នៅ​គ្រប់​ហាង​លក់​ទូរសព្ទ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន។
ស៊េរី F7 រាង​ក្បាល​ឆក​នេះ មាន​តម្លៃ​ត្រឹម ៣២៩ ដុល្លារ សម្រាប់​ទំហំ​ម៉ាស៊ីន 64GB និង RAM 4GB។ OPPO នឹង​មាន​លក់ F7 ម៉ាស៊ីន​ទំហំ 128GB ​ទៀត នា​ពេល​ឆាប់ៗ​នេះ ក្នុង​តម្លៃ ៤២៩ ដុល្លារ។

សូម​មើល​លក្ខណៈ​សម្បត្តិ​របស់ F7៖

  • អេក្រង់ Super Full Screen (Notch Screen)៖ អេក្រង់​ប្រភេទ IPS LCD ទំហំ ៦,២៣ អ៊ីញ លាត​ ៨២,៥% នៃ​ផ្ទៃ​ខាង​មុខ ជា​អេក្រង់​ទ្រវែង​មាន​វិមាត្រ 19:9 Ratio មាន​កម្រិត​បង្ហាញ Full HD+ (2280 x 1080) និង​ដង់ស៊ីតេ​អេក្រង់ 405 ppi។
  • កាមេរ៉ា​មុខ​ទំហំ 25MP ធំ​ជាង​គេ​បង្អស់​នា​ពេល​បច្ចុប្បន្ន និង​មាន​បំពាក់​បច្ចេកវិទ្យា AI Beauty 2.0 ​ដែល​ពិភព​លោក​ទទួល​ស្គាល់​ថា ជា​បច្ចេកវិទ្យា​ថត​រូប Selife កាន់​តែ​ស្អាត​បំផុត​ថែម​មួយ​កម្រិត​ថែម​ទៀត។ វា​អាច​ចាប់​យក​ចំណុច​សម្គាល់​សំខាន់ៗ (focus point) លើ​ផ្ទៃ​មុខ​រហូត​ដល់​ទៅ ២៩៦ ចំណុច និង​អាច​សម្គាល់​ភេទ អាយុ សម្បុរ​ស្បែក​ទៀត​ផង។
  • Sensor៖ HDR 576 របស់ Sony ដែល​អាច​ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ថត​រូប​ស្រស់​ស្អាត​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​រូបភាព​នៅ​ឆ្ងាយ ឬ​កុង​ពន្លឺ​ក៏​ដោយ។
  • កម្លាំង​ថ្ម 3400mAh៖ ទំហំ​ថ្ម​មធ្យម ហើយ​មាន​មុខងារ AI Battery Management ដែល​អាច​សំចៃ​ថ្ម មិន​ថា​ពេល​ប្រើប្រាស់ ឬ​ទុក​ចោល។
  • គ្រឿង​ក្នុង៖ ប្រើ Chip Helio P60, RAM 4GBឬ 6GB ទំហំ​ម៉ាស៊ីន 64GB ឬ 128GB ហើយ​អាច​បន្ថែម microSD បាន​ដល់ 256GB និង​ដំណើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.0 ដូច Android 8.1 -មាន ៣ ពណ៌៖ ក្រហម (Solar Red) ប្រាក់ (Moonlight Silver) និង​ពេជ្រ​ខ្មៅ (Diamond Black)៕


ដោយ៖ ឡៃហ៊ាង