សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ​​​វិលត្រឡប់មកដល់​រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសសិង្ហបុរី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ​​​វិលត្រឡប់មកដល់​រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសសិង្ហបុរី

28/04/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក​ម្ពុជា នៅវេលាម៉ោងជិត៣រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរ​វិលត្រឡប់ពីទីក្រុងសិង្ហបុរី មកដល់រាជធានីភ្នំពេញ​ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ កាលពីថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៨ ដែលទទួលបានលទ្ធផលល្អត្រចះត្រចង់។
តាមរយៈ Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន ​បានបញ្ជាក់​ថា ​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ប្រទេសទាំងអស់បានប្តេជ្ញាពង្រឹង និងជំរុញនូវសហប្រតិបត្តិពាណិជ្ជកម្ម​ វិនិយោគពង្រឹងនូវសន្តិសុខក្នុងតំបន់​ ព្រមទាំងបង្កើតបណ្តាញទីក្រុងវៃឆ្លាត នៅក្នុងប្រទេសអាស៊ាន​ ដែលកម្ពុជាអាចចាប់ផ្តើមពីទីក្រុង​ភ្នំពេញ​ បាត់ដំបង​ និង​សៀមរាប​ ស្របពេលនៃដំណើការសមា​ហរណកម្មអាស៊ាន។
ទន្ទឹមនឹងនេះ​ដែរ កម្ពុជាក៏ត្រូវជំរុញការ​បណ្តុះបណ្តាលនូវធនធានមនុស្ស ឲ្យមានសម្ថភាពគ្រប់គ្រាន់កាន់តែច្រើន ដើម្បីទទួល​ការងារនៅក្នុងក្របខ័ណ្ឌ​ អាស៊ាន​ដែល​នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើងទាំង​មូល​៕