កូរ៉េទាំងពីរ​​​ព្រមព្រៀងគ្នាថា នឹងបង្កើតកិច្ច​ព្រមព្រៀង​សន្តិភាព​ជាអចិន្ត្រៃយ៍ ឲ្យបាន​នៅក្នុង​ឆ្នាំ២០១៨​នេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េទាំងពីរ​​​ព្រមព្រៀងគ្នាថា នឹងបង្កើតកិច្ច​ព្រមព្រៀង​សន្តិភាព​ជាអចិន្ត្រៃយ៍ ឲ្យបាន​នៅក្នុង​ឆ្នាំ២០១៨​នេះ!

27/04/2018
(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រនេះ​បានឯកភាព បញ្ចប់រាល់សកម្មភាព​អរិភាពរវាង​ប្រទេសទាំងពីរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ​បិទបញ្ចប់ជាផ្លូវ​ការនូវសង្រ្គាមកូរ៉េ (១៩៥០-​១៩៥៣) និងស្វែងរកសន្ធិសញ្ញា​សន្តិភាពអចិន្ត្រៃយ៍​សម្រាប់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
យោងតាម​សេចក្ដីថ្លែងការណ៍​រួម លោក មូន និងលោក គីម ក៏បានសន្យា​ផងដែរថា នឹងជំរុញឱ្យមាន​កិច្ចចរចាត្រីភាគី​ដោយមានការចូលរួម​ពីសហរដ្ឋអាមេរិក ឬក៏កិច្ច ចរចាចតុភាគី​ដោយមាន​ការចូលរួមពីចិន ដើម្បីស្វែងរក​ការបិទបញ្ចប់ជម្លោះ និងជំនួសបទ​ឈប់បាញ់ ដោយសន្ធិ​សញ្ញាសន្តិភាព​ជាអចិន្ត្រៃយ៍​ ឲ្យបាននៅ​ក្នុងឆ្នាំ២០១៨នេះ៕