យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៥០៥គ្រឿង និងផាកពិន័យ ២៩៦គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៦៨៥គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ខែមេសា៖ រកឃើញយានយន្ដល្មើសច្បាប់៥០៥គ្រឿង និងផាកពិន័យ ២៩៦គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៦៨៥គ្រឿង

27/04/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,០៥៥គ្រឿង រកឃើញល្មើសច្បាប់ ៥០៥គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ២០៩គ្រឿង និងផាកពិន័យ២៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,១៨២គ្រឿង អប់រំ ៥២គ្រឿង និងផាកពិន័យចំនួន១៦១គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៨៥គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨០,៧៩១គ្រឿង រកឃើញយានយន្តល្មើស ១១,៧៨៨(ម៉ូតូ៦៧ភាគរយ) ក្នុងនោះអប់រំ ៥,១៣៣គ្រឿង និងផាកពិន័យ ៦,៦៥៥គ្រឿង៕